យ៉ូស្វេ 18:4-10 KHOV

4 ចូរ​ដំរូវ​មនុស្ស​៣​នាក់​ពី​គ្រប់​ទាំង​ពូជ​អំបូរ​មក នោះ​អញ​នឹង​ចាត់​គេ​ឲ្យ​ទៅ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក ដើម្បី​នឹង​សរសេរ​កំណត់​តាម​ចំណែក​មរដក​គេ​គ្រប់​គ្នា រួច​ត្រឡប់​មក​ឯ​អញ​វិញ

5 រួច​ត្រូវ​ឲ្យ​គេ​ចែក​ស្រុក​នោះ​ជា​៧​ចំណែក ឯ​ពួក​យូដា ត្រូវ​ឲ្យ​គេ​នៅ​ជាប់​ក្នុង​ដែន​ស្រុក​របស់​គេ​ខាង​ត្បូង ហើយ​ពួក​វង្ស​យ៉ូសែប​ត្រូវ​នៅ​ជាប់​ក្នុង​ដែន​ស្រុក​របស់​គេ​ខាង​ជើង

6 នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កំណត់​សំគាល់​ស្រុក ទាំង​ចែក​ជា​៧​ចំណែក រួច​យក​មក​ឲ្យ​អញ​ឯ​ណេះ អញ​នឹង​បោះ​ឆ្នោត​ឲ្យ​ឯង​រាល់​គ្នា​ចាប់ នៅ​ទី​នេះ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា

7 ឯ​ពួក​លេវី​គេ​គ្មាន​ចំណែក​ណា​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទេ ដ្បិត​ការ‌ងារ​ជា​សង្ឃ​ផង​ព្រះ‌យេហូវ៉ា នោះ​ជា​មរដក​របស់​គេ​ហើយ ឯ​ពួក​កាឌ់ ពួក​រូបេន និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នោះ​បាន​ទទួល​មរដក ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា​បាន​ចែក​ឲ្យ​គេ​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត​ហើយ។

8 ពួក​អ្នក​នោះ​ក៏​រៀប‌ចំ​ចេញ​ទៅ ដោយ​ទទួល​បង្គាប់​យ៉ូស្វេ ដើម្បី​ទៅ​សរសេរ​កំណត់​ស្រុក គឺ​លោក​បង្គាប់​ថា ចូរ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក ហើយ​សរសេរ​កំណត់​សំគាល់ រួច​ត្រឡប់​មក​ឯ​អញ​វិញ នោះ​អញ​នឹង​បោះ​ឆ្នោត​ឲ្យ​ឯង​រាល់​គ្នា​ចាប់ ត្រង់​ស៊ីឡូរ​នេះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

9 ដូច្នេះ​អ្នក​ទាំង​នោះ​ក៏​ចេញ​ទៅ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក ហើយ​បាន​សរសេរ​កំណត់​ចែក​ជា​៧​ចំណែក តាម​ទី​ក្រុង​ស្រុក​នោះ ព្រម​ទាំង​កត់​ចុះ​ក្នុង​សៀវភៅ រួច​ត្រឡប់​មក​ឯ​យ៉ូស្វេ នៅ​ទី​ដំឡើង​ត្រសាល ត្រង់​ស៊ីឡូរ​វិញ

10 នោះ​យ៉ូស្វេ​ក៏​បោះ​ឆ្នោត ឲ្យ​គ្រប់​គ្នា​ចាប់ នៅ​ត្រង់​ស៊ីឡូរ ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ទី​នោះ​យ៉ូស្វេ​ក៏​ចែក​ស្រុក ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល តាម​ពួក​គេ​ដែរ។