7 ឯពួកលេវីគេគ្មានចំណែកណានៅជាមួយនឹងឯងរាល់គ្នាទេ ដ្បិតការងារជាសង្ឃផងព្រះយេហូវ៉ា នោះជាមរដករបស់គេហើយ ឯពួកកាឌ់ ពួករូបេន និងពូជអំបូរម៉ាន៉ាសេ១ចំហៀង នោះបានទទួលមរដក ដែលលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ាបានចែកឲ្យគេនៅត្រើយទន្លេយ័រដាន់ខាងកើតហើយ។
8 ពួកអ្នកនោះក៏រៀបចំចេញទៅ ដោយទទួលបង្គាប់យ៉ូស្វេ ដើម្បីទៅសរសេរកំណត់ស្រុក គឺលោកបង្គាប់ថា ចូរដើរចុះឡើងក្នុងស្រុក ហើយសរសេរកំណត់សំគាល់ រួចត្រឡប់មកឯអញវិញ នោះអញនឹងបោះឆ្នោតឲ្យឯងរាល់គ្នាចាប់ ត្រង់ស៊ីឡូរនេះ នៅចំពោះព្រះយេហូវ៉ា
9 ដូច្នេះអ្នកទាំងនោះក៏ចេញទៅដើរចុះឡើងក្នុងស្រុក ហើយបានសរសេរកំណត់ចែកជា៧ចំណែក តាមទីក្រុងស្រុកនោះ ព្រមទាំងកត់ចុះក្នុងសៀវភៅ រួចត្រឡប់មកឯយ៉ូស្វេ នៅទីដំឡើងត្រសាល ត្រង់ស៊ីឡូរវិញ
10 នោះយ៉ូស្វេក៏បោះឆ្នោត ឲ្យគ្រប់គ្នាចាប់ នៅត្រង់ស៊ីឡូរ ចំពោះព្រះយេហូវ៉ា ហើយនៅទីនោះយ៉ូស្វេក៏ចែកស្រុក ឲ្យពួកកូនចៅអ៊ីស្រាអែល តាមពួកគេដែរ។
11 គេចាប់ឆ្នោត ឲ្យពូជអំបូរពួកកូនចៅបេនយ៉ាមីនតាមគ្រួគេទាំងប៉ុន្មាន ហើយដែនស្រុករបស់គេនោះត្រូវជាកណ្តាលពួកកូនចៅយូដា និងពួកកូនចៅយ៉ូសែប
12 ឯព្រំខាងជើងរបស់ស្រុកគេ នោះចាប់តាំងពីទន្លេយ័រដាន់ឡើងទៅខាងជើងក្រុងយេរីខូរ ដំរង់ទៅខាងលិច តាមស្រុកភ្នំ រួចចេញមកត្រង់ទីរហោស្ថានបេត-អាវេន
13 ពីទីនោះក៏បត់ទៅខាងត្បូង ក្បែរក្រុងលូស គឺជាក្រុងបេត-អែល រួចចុះទៅដល់អាថារ៉ូត-អាដើរ ជិតភ្នំដែលនៅខាងត្បូងបេត-ហូរ៉ុនក្រោម