20 រ៉ាប៊ីត គីសយ៉ូន អាបែស
21 រេមែត អេន-កានីម អេន-ហាដា និងបេតផាសេ
22 រួចក៏ដំរង់ទៅឯភ្នំតាបោរ ក្រុងសាហាស៊ីម៉ា បេត-សេមែស ហើយចេញទៅផុតត្រឹមទន្លេយ័រដាន់ ទាំងអស់មាន១៦ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
23 ទីក្រុងទាំងនេះ និងភូមិទាំងប៉ុន្មាននៅជុំវិញ ជាមរដករបស់ពូជអំបូរពួកកូនចៅអ៊ីសាខារតាមគ្រួគេទាំងប៉ុន្មាន។
24 គេចាប់ឆ្នោតទី៥ ឲ្យពូជអំបូរពួកកូនចៅអេស៊ើរតាមគ្រួគេ
25 ឯព្រំដែនរបស់គេ នោះគឺជាក្រុងហេលកាត ហាលី បេថែន អាកសាប
26 អាឡាម្លេក អាម្អាត និងមីសាល រួចក៏ដំរង់ទៅឯខាងលិច ដល់ភ្នំកើមែល រហូតដល់ស៊ីហោរ-លីបណាត