យ៉ូស្វេ 19:25-31 KHOV

25 ឯ​ព្រំ‌ដែន​របស់​គេ នោះ​គឺ​ជា​ក្រុង​ហេលកាត ហាលី បេថែន អាកសាប

26 អាឡាម្លេក អាម្អាត និង​មីសាល រួច​ក៏​ដំរង់​ទៅ​ឯ​ខាង​លិច ដល់​ភ្នំ​កើមែល រហូត​ដល់​ស៊ីហោរ-លីប‌ណាត

27 ពី​ទី​នោះ​ក៏​បត់​ទៅ​ឯ​ខាង​កើត​ដល់​បេត-ដាកុន រហូត​ដល់​ខែត្រ​សាប់‌យូ‌ល៉ូន និង​ច្រក​ភ្នំ​យីបថា-អែល រួច​ទៅ​ឯ​ខាង​ជើង​ដល់​បេត-អេមែក និង​ណ្អែល ហើយ​បណ្តោយ​ទៅ​តាម​ឆ្វេង​នៃ​កាបួល

28 ដល់​អេប្រុន រេហុប ហាំម៉ូន និង​ខាណា រហូត​ដល់​ក្រុង​ស៊ីដូន​ធំ

29 រួច​ក៏​បត់​ទៅ​ដល់​រ៉ាម៉ា និង​ទីរ៉ុស​ដ៏​ជា​ក្រុង​មាំ‌មួន រួច​ក៏​បត់​ទៅ​ដល់​ហូសា ហើយ​ចេញ​ទៅ​ផុត​ត្រឹម​សមុទ្រ​តាម​ស្រុក​អាក់‌ស៊ីប

30 ក៏​មាន​ក្រុង​អ៊ូម៉ា អាផែក និង​រេហុប​ទៀត ទាំង​អស់​មាន​២២​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង

31 ទី​ក្រុង​ទាំង​នេះ និង​ភូមិ​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន ជា​មរដក​របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​អេស៊ើរ តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។