យ៉ូស្វេ 19:28-34 KHOV

28 ដល់​អេប្រុន រេហុប ហាំម៉ូន និង​ខាណា រហូត​ដល់​ក្រុង​ស៊ីដូន​ធំ

29 រួច​ក៏​បត់​ទៅ​ដល់​រ៉ាម៉ា និង​ទីរ៉ុស​ដ៏​ជា​ក្រុង​មាំ‌មួន រួច​ក៏​បត់​ទៅ​ដល់​ហូសា ហើយ​ចេញ​ទៅ​ផុត​ត្រឹម​សមុទ្រ​តាម​ស្រុក​អាក់‌ស៊ីប

30 ក៏​មាន​ក្រុង​អ៊ូម៉ា អាផែក និង​រេហុប​ទៀត ទាំង​អស់​មាន​២២​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង

31 ទី​ក្រុង​ទាំង​នេះ និង​ភូមិ​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន ជា​មរដក​របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​អេស៊ើរ តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។

32 គេ​ចាប់​ឆ្នោត​ទី​៦​ឲ្យ​ពួក​កូន​ចៅ​ណែប‌ថាលី គឺ​ឲ្យ​ពួក​កូន​ចៅ​ណែប‌ថាលី​តាម​គ្រួ​គេ

33 ឯ​ព្រំ‌ដែន​របស់​គេ​នោះ​ចាប់​តាំង​ពី​ហេឡែប គឺ​ពី​ដើម​ម៉ៃសាក់​ស្អា‌ណា‌នីម​តាម​អាដាមី-នេកេប និង​យ៉ាបនាល រហូត​ដល់​ឡាគូម​ទៅ​ផុត​ត្រឹម​ទន្លេ​យ័រដាន់

34 ពី​ទី​នោះ​ក៏​បត់​ទៅ​ឯ​ខាង​លិច​ដល់​ភ្នំ​អាស‌ណូត-តា‌បោរ និង​ហ៊ូកុក ហើយ​ទៅ​ដល់​នឹង​ស្រុក​សាប់‌យូ‌ល៉ូន​ខាង​ត្បូង និង​ស្រុក​អេស៊ើរ​ខាង​លិច ហើយ​នឹង​ស្រុក​យូដា​នៅ​ត្រង់​ទន្លេ​យ័រដាន់​ខាង​កើត