47 ឯដែនស្រុករបស់ពួកកូនចៅដាន់ នោះក៏ផ្សាយចេញពីស្រុកគេទៅ ដ្បិតគេឡើងទៅច្បាំងនឹងក្រុងលេសែម ហើយវាយយកបានដោយមុខដាវ រួចក៏នៅក្នុងស្រុកនោះ ទុកជាកេរអាកររបស់គេ គេដាក់ឈ្មោះក្រុងលេសែមនោះថា ដាន់ តាមឈ្មោះដាន់ជាអយ្យកោគេ
48 ទីក្រុងទាំងនោះ និងភូមិនៅជុំវិញទាំងប៉ុន្មាន ជាមរដករបស់ពូជអំបូរពួកកូនចៅដាន់ តាមគ្រួគេទាំងប៉ុន្មាន។
49 កាលគេបានចែកស្រុក ជាមរដកដល់គ្នា តាមព្រំប្រទល់រួចហើយ នោះពួកកូនចៅអ៊ីស្រាអែលក៏ឲ្យមរដកដល់យ៉ូស្វេ ជាកូននុន នៅជាកណ្តាលស្រុកគេដែរ
50 គេឲ្យទីក្រុងធីម៉្នាត-សេរ៉ា នៅក្នុងភ្នំរបស់ស្រុកអេប្រាអិម ដល់លោក តាមបង្គាប់ព្រះយេហូវ៉ា ដូចជាលោកបានសូម រួចលោកក៏សង់ទីក្រុង ហើយតាំងទីលំនៅនៅទីនោះ។
51 នេះហើយជាមរដកទាំងប៉ុន្មាន ដែលអេលាសារដ៏ជាសង្ឃ និងយ៉ូស្វេ ជាកូននុន ហើយនឹងពួកវង្សានុវង្សនៃពូជអំបូរពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន បានចែកដល់គេ ដោយចាប់ឆ្នោត ចំពោះព្រះយេហូវ៉ា នៅមាត់ទ្វារត្រសាលជំនុំ ត្រង់ស៊ីឡូរ ដូច្នេះគេក៏បានសំរេចការចែកស្រុកហើយជាស្រេច។