8 និងស្រុកទាំងអស់ដែលនៅជុំវិញទីក្រុងទាំងនោះ រហូតដល់ប្អាឡាត-ប្អៀរ និងរ៉ាម៉ាត ដែលនៅស្រុកត្បូង នេះហើយជាមរដក របស់ពូជអំបូរពួកកូនចៅស៊ីម្មាន តាមគ្រួគេទាំងប៉ុន្មាន
9 ឯមរដកពួកកូនចៅស៊ីម្មាននេះ គឺបានដកយកពីចំណែកពួកកូនចៅយូដា ដ្បិតចំណែកពួកកូនចៅយូដាធំពេក គេនៅមិនអស់ទេ ហេតុនោះបានជាពួកកូនចៅស៊ីម្មាន បានមរដករបស់គេ នៅកណ្តាលមរដករបស់ពួកយូដា។
10 គេចាប់ឆ្នោតទី៣ឲ្យពួកកូនចៅសាប់យូល៉ូនតាមគ្រួគេទាំងប៉ុន្មាន ឯព្រំដែនរបស់មរដកគេ នោះរហូតដល់សារីឌ
11 ព្រំគេឡើងទៅឯខាងលិច រហូតដល់ម៉ារ៉ាឡា ហើយដល់ដាបាសែត រួចក៏ដំរង់ទៅឯស្ទឹងដែលហូរទៅខាងមុខយ៉ុកនាម
12 ហើយត្រង់សារីឌ ក៏បត់ទៅឯខាងកើតដល់ព្រំគីស្លូត-តាបោរ រួចក៏ចេញមកត្រង់ដាប្រាតឡើងទៅដល់យ៉ាភា
13 ពីទីនោះក៏បណ្តោយទៅឯខាងកើតតាមគីតា-ហេភើរ និងអ៊ីតា-កាស៊ីន ហើយនឹងរីម៉ូនរហូតដល់នេយ៉ា
14 រួចក៏បត់ទៅឯខាងជើង ដល់ហាណាថូន ហើយចេញមក ក្នុងច្រកភ្នំយីបថា-អែល