យ៉ូស្វេ 19:9-15 KHOV

9 ឯ​មរដក​ពួក​កូន​ចៅ​ស៊ីម្មាន​នេះ គឺ​បាន​ដក​យក​ពី​ចំណែក​ពួក​កូន​ចៅ​យូដា ដ្បិត​ចំណែក​ពួក​កូន​ចៅ​យូដា​ធំ​ពេក គេ​នៅ​មិន​អស់​ទេ ហេតុ​នោះ​បាន​ជា​ពួក​កូន​ចៅ​ស៊ីម្មាន បាន​មរដក​របស់​គេ នៅ​កណ្តាល​មរដក​របស់​ពួក​យូដា។

10 គេ​ចាប់​ឆ្នោត​ទី​៣​ឲ្យ​ពួក​កូន​ចៅ​សាប់‌យូ‌ល៉ូន​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ឯ​ព្រំ‌ដែន​របស់​មរដក​គេ នោះ​រហូត​ដល់​សារីឌ

11 ព្រំ​គេ​ឡើង​ទៅ​ឯ​ខាង​លិច រហូត​ដល់​ម៉ារ៉ាឡា ហើយ​ដល់​ដាបា‌សែត រួច​ក៏​ដំរង់​ទៅ​ឯ​ស្ទឹង​ដែល​ហូរ​ទៅ​ខាង​មុខ​យ៉ុក‌នាម

12 ហើយ​ត្រង់​សារីឌ ក៏​បត់​ទៅ​ឯ​ខាង​កើត​ដល់​ព្រំ​គីស្លូត-តា‌បោរ រួច​ក៏​ចេញ​មក​ត្រង់​ដាប្រាត​ឡើង​ទៅ​ដល់​យ៉ាភា

13 ពី​ទី​នោះ​ក៏​បណ្តោយ​ទៅ​ឯ​ខាង​កើត​តាម​គីតា-ហេភើរ និង​អ៊ីតា-កាស៊ីន ហើយ​នឹង​រីម៉ូន​រហូត​ដល់​នេយ៉ា

14 រួច​ក៏​បត់​ទៅ​ឯ​ខាង​ជើង ដល់​ហាណាថូន ហើយ​ចេញ​មក ក្នុង​ច្រក​ភ្នំ​យីបថា-អែល

15 មាន​ក្រុង​កាថាត​១ ណាហា‌ឡាល​១ ស៊ីមរ៉ុន​១ យីដាឡា​១ និង​បេថ្លេ‌ហិម​១ ទាំង​អស់​មាន​១២​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង