យ៉ូស្វេ 2:16-22 KHOV

16 ដោយ​ប្រាប់​ថា ចូរ​អ្នក​កាត់​ដំរង់​ទៅ​ឯ​ភ្នំ​សិន​ទៅ ក្រែង​ពួក​អ្នក​ដែល​ដេញ​តាម គេ​ជួប​ប្រទះ​នឹង​អ្នក ត្រូវ​ឲ្យ​ពួន​នៅ​ទី​នោះ​គ្រប់​៣​ថ្ងៃ ដរាប​ដល់​គេ​ត្រឡប់​មក​វិញ រួច​សឹម​ទៅ​តាម​ផ្លូវ​របស់​អ្នក​ចុះ

17 អ្នក​ទាំង​២​ក៏​ប្រាប់​នាង​ថា យើង​នឹង​បាន​រួច​ពី​សេចក្ដី​សម្បថ​នេះ ដែល​នាង​បាន​ចាប់​ឲ្យ​យើង​ស្បថ​ហើយ

18 គឺ​កាល​ណា​យើង​ចូល​មក​ក្នុង​ស្រុក​នេះ នោះ​នាង​ត្រូវ​ចង​ខ្សែ​ក្រហម​នេះ​នៅ​ត្រង់​បង្អួច ដែល​នាង​បាន​សំរូត​យើង​ចុះ​មក​នេះ ហើយ​ត្រូវ​ប្រមូល​ឪពុក​ម្តាយ និង​បង​ប្អូន​នាង ព្រម​ទាំង​ពួក​គ្រួ​ឪពុក​នាង​ទាំង​អស់​មក​នៅ​ជា​មួយ​គ្នា

19 បើ​មាន​អ្នក​ណា​មួយ​ចេញ​ទៅ​ក្រៅ​ទ្វារ​ផ្ទះ​នាង នោះ​ឈាម​របស់​គេ​នឹង​នៅ​តែ​លើ​ក្បាល​គេ​វិញ ឯ​យើង​គ្មាន​ទោស​ទេ តែ​អ្នក​ណា​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹង​នាង បើសិន​ជា​មាន​អ្នក​ណា​ពាល់​គេ នោះ​ឈាម​គេ​នឹង​ធ្លាក់​មក​លើ​យើង​វិញ

20 ម្យ៉ាង​ទៀត​បើ​នាង​បំបែក​ការ​នេះ​ពី​រឿង​យើង នោះ​យើង​ក៏​រួច​ពី​សម្បថ​នេះ​ដែរ

21 នាង​ឆ្លើយ​តប​ថា សូម​សំរេច​ដូច​ជា​ពាក្យ​អ្នក​ចុះ ដូច្នេះ​នាង​ក៏​ឲ្យ​គេ​ទៅ ហើយ​គេ​ចេញ​បាត់​ទៅ រួច​នាង​ចង​ខ្សែ​ក្រហម​នោះ​នៅ​ជាប់​នឹង​បង្អួច។

22 អ្នក​ទាំង​២​ក៏​ចេញ​ទៅ​ដល់​ភ្នំ ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​៣​ថ្ងៃ កំពុង​ដែល​ពួក​អ្នក​ដេញ​តាម បាន​ពិនិត្យ​រក​គ្រប់​សព្វ​តាម​ផ្លូវ​ឥត​មាន​ឃើញ​សោះ ហើយ​បាន​ត្រឡប់​វិល​ទៅ​វិញ