19 បើមានអ្នកណាមួយចេញទៅក្រៅទ្វារផ្ទះនាង នោះឈាមរបស់គេនឹងនៅតែលើក្បាលគេវិញ ឯយើងគ្មានទោសទេ តែអ្នកណានៅក្នុងផ្ទះជាមួយនឹងនាង បើសិនជាមានអ្នកណាពាល់គេ នោះឈាមគេនឹងធ្លាក់មកលើយើងវិញ
20 ម្យ៉ាងទៀតបើនាងបំបែកការនេះពីរឿងយើង នោះយើងក៏រួចពីសម្បថនេះដែរ
21 នាងឆ្លើយតបថា សូមសំរេចដូចជាពាក្យអ្នកចុះ ដូច្នេះនាងក៏ឲ្យគេទៅ ហើយគេចេញបាត់ទៅ រួចនាងចងខ្សែក្រហមនោះនៅជាប់នឹងបង្អួច។
22 អ្នកទាំង២ក៏ចេញទៅដល់ភ្នំ ហើយស្នាក់នៅទីនោះអស់៣ថ្ងៃ កំពុងដែលពួកអ្នកដេញតាម បានពិនិត្យរកគ្រប់សព្វតាមផ្លូវឥតមានឃើញសោះ ហើយបានត្រឡប់វិលទៅវិញ
23 នោះទើបអ្នកទាំង២បែរចុះពីភ្នំឆ្លងទៅដល់យ៉ូស្វេ ជាកូននុន ទៅរ៉ាយរ៉ាប់ប្រាប់ពីគ្រប់ការ ដែលបានកើតមកដល់គេ
24 គេជំរាបយ៉ូស្វេថា ព្រះយេហូវ៉ាទ្រង់បានប្រគល់ស្រុកនោះទាំងមូល មកក្នុងកណ្តាប់ដៃយើងហើយ ពួកអ្នកស្រុកនោះទាំងប៉ុន្មាន គេកំពុងតែរលាយចេញពីមុខយើងរាល់គ្នាទៅ។