4 តែនាងបាននាំយកមនុស្ស២នាក់នោះទៅលាក់ទុក រួចប្រាប់ថា មានមនុស្សមកឯខ្ញុំមែន តែខ្ញុំឥតបានដឹងជាមកពីណាទេ
5 លុះជិតដល់ពេលបិទទ្វារក្រុង កាលងងឹតហើយ នោះស្រាប់តែគេចេញបាត់ទៅ ខ្ញុំឥតបានដឹងជាគេទៅឯណាទេ ដូច្នេះចូរដេញតាមគេជាប្រញាប់ទៅ ដ្បិតមុខជានឹងតាមគេទាន់
6 តែនាងបាននាំយកអ្នកទាំង២នោះឡើងទៅឯលើដំបូលផ្ទះវិញ ហើយលាក់ទុកនៅក្នុងគំនរដើមខ្លូតទេស ដែលនាងបានបញ្ឈរនៅលើដំបូលនោះ
7 ដូច្នេះគេក៏ដេញតាមរកអ្នកទាំង២តាមផ្លូវទៅឯទន្លេយ័រដាន់ រហូតដល់កន្លែងឆ្លង កាលពួកអ្នកដែលដេញតាម បានចេញទៅផុតហើយ នោះក៏បិទទ្វារក្រុង។
8 រួចកាលអ្នកទាំង២មិនទាន់ដេកនៅឡើយ នោះនាងក៏ឡើងទៅឯគេនៅលើដំបូល
9 និយាយថា ខ្ញុំដឹងថាព្រះយេហូវ៉ាបានប្រទានស្រុកនេះ ដល់អ្នករាល់គ្នាហើយ ១ទៀតសេចក្ដីស្ញែងខ្លាចរបស់អ្នករាល់គ្នា បានធ្លាក់មកលើយើងដែរ ឯអ្នកស្រុកទាំងប៉ុន្មាន គេនឹងរលាយបាត់ចេញពីមុខអ្នករាល់គ្នាទៅ
10 ដ្បិតយើងបានឮពីការ ដែលព្រះយេហូវ៉ាទ្រង់ធ្វើឲ្យទឹកសមុទ្រក្រហមរីងទៅ នៅមុខអ្នករាល់គ្នា គឺដល់ស៊ីហុន ហើយនឹងអុក ដែលអ្នករាល់គ្នាបានបំផ្លាញអស់រលីងទៅ