6 រួចអ្នកនោះនឹងនៅក្នុងក្រុងពំនាក់ ដរាបដល់បានឈរនៅមុខពួកជំនុំឲ្យជំនុំជំរះខ្លួន គឺដល់សំដេចសង្ឃ ដែលមាននៅគ្រានោះ បានសុគតទៅ នោះទើបអ្នកដែលបានសំឡាប់គេ នឹងត្រឡប់មកនៅក្នុងផ្ទះក្នុងស្រុករបស់ខ្លួន គឺជាកន្លែងដែលបានរត់ចោលនោះវិញបាន។
7 ដូច្នេះគេក៏តាំងក្រុងកេដេស ក្នុងស្រុកភ្នំ របស់ខែត្រណែបថាលី នៅស្រុកកាលីឡេ១ ក្រុងស៊ីគែម នៅស្រុកភ្នំខែត្រអេប្រាអិម១ ក្រុងគារយ៉ាត់-អើបា គឺក្រុងហេប្រុននៅស្រុកភ្នំខែត្រយូដា១
8 ហើយខាងនាយទន្លេយ័រដាន់ គឺខាងកើតក្រុងយេរីខូរ គេក៏តាំងក្រុងបេស៊ើរ ក្នុងទីរហោស្ថាន នៅស្រុកវាល ខែត្រពូជអំបូររូបេន១ និងក្រុងរ៉ាម៉ូតនៅស្រុកកាឡាត ក្នុងខែត្រពូជអំបូរកាឌ់១ ហើយនឹងក្រុងកូឡាន នៅស្រុកបាសាន ក្នុងខែត្រនៃពូជអំបូរម៉ាន៉ាសេ១
9 នេះហើយជាទីក្រុងទាំងអម្បាលម៉ាន ដែលបានតាំងឡើងសំរាប់ដល់ពួកកូនចៅអ៊ីស្រាអែល និងពួកអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយនឹងគេ ដើម្បីឲ្យអ្នកណាដែលសំឡាប់គេ មិនប្រកបដោយចិត្តប៉ង បានរត់ទៅជ្រកអាស្រ័យនៅទីនោះ ឥតស្លាប់ដោយដៃនៃអ្នកដែលសងសឹកនឹងឈាម ទាល់តែបានឈរនៅមុខពួកជំនុំឲ្យជំនុំជំរះហើយ។