1 នោះអស់ទាំងមេលើពួកវង្សានុវង្សនៃពូជអំបូរលេវី ក៏ចូលមកឯអេលាសារដ៏ជាសង្ឃ និងយ៉ូស្វេ ជាកូននុន ហើយនឹងពួកមេលើវង្សានុវង្សទាំងប៉ុន្មាន នៃពូជអំបូរកូនចៅអ៊ីស្រាអែល
2 នៅត្រង់ស៊ីឡូរ ក្នុងស្រុកកាណានជំរាបថា ព្រះយេហូវ៉ាទ្រង់បានបង្គាប់ ដោយសារលោកម៉ូសេ ឲ្យចែកទីក្រុងខ្លះដល់យើងខ្ញុំ ទុកជាទីលំនៅ ព្រមទាំងដីនៅព័ទ្ធជុំវិញទាំងប៉ុន្មាន សំរាប់ហ្វូងសត្វយើងខ្ញុំផង
3 ដូច្នេះពួកកូនចៅអ៊ីស្រាអែលក៏ញែកទីក្រុងទាំងប៉ុន្មាននេះ ព្រមទាំងដីនៅជុំវិញ ពីក្នុងមរដករបស់គេ ឲ្យដល់ពួកលេវីតាមបង្គាប់ព្រះយេហូវ៉ា។
4 គេចាប់ឆ្នោតឲ្យពួកគ្រួកេហាត់ដែរ រីឯពួកកូនចៅអើរ៉ុនដ៏ជាសង្ឃ ដែលជាពួកលេវីនោះ គេចាប់ឆ្នោតត្រូវទីក្រុង១៣ក្នុងពូជអំបូរយូដា ស៊ីម្មាន និងបេនយ៉ាមីន