យ៉ូស្វេ 21:2-8 KHOV

2 នៅ​ត្រង់​ស៊ីឡូរ ក្នុង​ស្រុក​កាណាន​ជំរាប​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់ ដោយ‌សារ​លោក​ម៉ូសេ ឲ្យ​ចែក​ទី​ក្រុង​ខ្លះ​ដល់​យើង​ខ្ញុំ ទុក​ជា​ទី​លំនៅ ព្រម​ទាំង​ដី​នៅ​ព័ទ្ធ​ជុំវិញ​ទាំង​ប៉ុន្មាន សំរាប់​ហ្វូង​សត្វ​យើង​ខ្ញុំ​ផង

3 ដូច្នេះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ញែក​ទី​ក្រុង​ទាំង​ប៉ុន្មាន​នេះ ព្រម​ទាំង​ដី​នៅ​ជុំវិញ ពី​ក្នុង​មរដក​របស់​គេ ឲ្យ​ដល់​ពួក​លេវី​តាម​បង្គាប់​ព្រះ‌យេហូវ៉ា។

4 គេ​ចាប់​ឆ្នោត​ឲ្យ​ពួក​គ្រួ​កេហាត់​ដែរ រីឯ​ពួក​កូន​ចៅ​អើរ៉ុន​ដ៏​ជា​សង្ឃ ដែល​ជា​ពួក​លេវី​នោះ គេ​ចាប់​ឆ្នោត​ត្រូវ​ទី​ក្រុង​១៣​ក្នុង​ពូជ​អំបូរ​យូដា ស៊ីម្មាន និង​បេន‌យ៉ា‌មីន

5 ឯ​ពួក​កូន​ចៅ​កេហាត់​ដែល​សល់​ទាំង​ប៉ុន្មាន គេ​ចាប់​ឆ្នោត​ត្រូវ​ទី​ក្រុង​១០ ក្នុង​ពួក​គ្រួ​នៃ​ពូជ​អំបូរ​អេប្រា‌អិម ដាន់ និង​ម៉ាន៉ាសេ​១​ចំហៀង

6 ឯ​ពួក​កូន​ចៅ​គើសុន គេ​ចាប់​ឆ្នោត​ត្រូវ​ទី​ក្រុង​១៣ ក្នុង​ពួក​គ្រួ​នៃ​ពូជ​អំបូរ​អ៊ីសាខារ អេស៊ើរ ណែប‌ថាលី និង​ម៉ាន៉ាសេ​១​ចំហៀង ដែល​នៅ​ស្រុក​បាសាន

7 ឯ​ពួក​កូន​ចៅ​ម្រ៉ារី​តាម​គ្រួ​គេ នោះ​ចាប់​ឆ្នោត​ត្រូវ​ទី​ក្រុង​១២​ក្នុង​ពូជ​អំបូរ​រូបេន កាឌ់ និង​សាប់‌យូ‌ល៉ូន

8 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចែក​ទី​ក្រុង​ទាំង​នោះ ព្រម​ទាំង​ដី​នៅ​ជុំវិញ ឲ្យ​ដល់​ពួក​លេវី ដោយ​ចាប់​ឆ្នោត ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ។