យ៉ូស្វេ 21:22-28 KHOV

22 គីប‌សែម និង​ដី​នៅ​ជុំវិញ និង​បេត-ហូរ៉ុន និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង

23 ហើយ​ក្នុង​ពូជ​អំបូរ​ដាន់ នោះ​ក៏​ឲ្យ​អែលថ្កេរ និង​ដី​នៅ​ជុំវិញ គីបថោន និង​ដី​នៅ​ជុំវិញ

24 អាយ៉ា‌ឡូន និង​ដី​នៅ​ជុំវិញ កាថ-រីម៉ូន និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង

25 ហើយ​ក្នុង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នោះ​ក៏​ឲ្យ​ត្អាណាក និង​ដី​នៅ​ជុំវិញ កាថ-រីម៉ូន និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​២​ក្រុង

26 ទី​ក្រុង​របស់​ពួក​គ្រួ​កូន​ចៅ​កេហាត់​ដែល​សល់​នៅ ទាំង​អស់​មាន​១០ ព្រម​ទាំង​ដី​ដែល​នៅ​ជុំវិញ​ផង។

27 ឯ​ពួក​កូន​ចៅ​គើសុន ក្នុង​ពួក​គ្រួ​លេវី នោះ​គេ​ឲ្យ​ទី​ក្រុង​ខ្លះ ក្នុង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង គឺ​ក្រុង​កូឡាន​នៅ​ស្រុក​បាសាន ជា​ទី​ក្រុង​ពំនាក់ សំរាប់​អស់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ដី​នៅ​ជុំវិញ ហើយ​ប្អេសត្រា និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​២​ក្រុង

28 ហើយ​ក្នុង​ពូជ​អំបូរ​អ៊ីសាខារ នោះ​ក៏​ឲ្យ​គីសយ៉ូន និង​ដី​នៅ​ជុំវិញ ដាប្រាត និង​ដី​នៅ​ជុំវិញ