យ៉ូស្វេ 21:29-35 KHOV

29 យ៉ារមុត និង​ដី​នៅ​ជុំវិញ អេន-កានីម និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង

30 ហើយ​ក្នុង​ពូជ​អំបូរ​អេស៊ើរ នោះ​ក៏​ឲ្យ​មីសាល និង​ដី​នៅ​ជុំវិញ អាបដូន និង​ដី​នៅ​ជុំវិញ

31 ហេល‌កាត និង​ដី​នៅ​ជុំវិញ រេហុប និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង

32 ហើយ​ក្នុង​ពូជ​អំបូរ​ណែប‌ថាលី នោះ​ក៏​ឲ្យ​កេដេស ដែល​នៅ​ក្នុង​ស្រុក​កាលី‌ឡេ និង​ដី​នៅ​ជុំវិញ គឺ​ជា​ទី​ក្រុង​ពំនាក់ សំរាប់​អស់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ហាម៉ាត-ដោរ និង​ដី​នៅ​ជុំវិញ ការថាន និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៣​ក្រុង

33 ទី​ក្រុង​របស់​ពួក​គើសុន តាម​គ្រួ​គេ ទាំង​អស់​មាន​១៣​ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង។

34 ឯ​ពួក​គ្រួ​កូន​ចៅ​ម្រ៉ារី គឺ​ជា​ពួក​លេវី​ដែល​នៅ​សល់ គេ​បាន​ឲ្យ​ទី​ក្រុង​ខ្លះ ក្នុង​ពូជ​អំបូរ​សាប់‌យូ‌ល៉ូន គឺ​យ៉ុក‌នាម និង​ដី​នៅ​ជុំវិញ ការថា និង​ដី​នៅ​ជុំវិញ

35 ឌីមណា និង​ដី​នៅ​ជុំវិញ ណាហា‌ឡាល និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង