យ៉ូស្វេ 21:37-43 KHOV

37 ក្តេម៉ូត និង​ដី​នៅ​ជុំវិញ មេផ្អាត និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង

38 ហើយ​ក្នុង​ពូជ​អំបូរ​កាឌ់ នោះ​ក៏​ឲ្យ​រ៉ាម៉ូត ដែល​នៅ​ស្រុក​កាឡាត និង​ដី​នៅ​ជុំវិញ ទុក​ជា​ទី​ក្រុង​ពំនាក់ សំរាប់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ម៉ាហា‌ណែម និង​ដី​នៅ​ជុំវិញ

39 ហែសបូន និង​ដី​នៅ​ជុំវិញ យ៉ាស៊ើរ និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង

40 ទី​ក្រុង​ទាំង​ប៉ុន្មាន​នេះ ជា​របស់​ផង​ពួក​កូន​ចៅ​ម្រ៉ារី តាម​គ្រួ​គេ គឺ​ជា​ពួក​គ្រួ​លេវី​ដែល​សល់​នៅ ឯ​ចំណែក​របស់​គេ នោះ​មាន​ទី​ក្រុង​១២។

41 ដូច្នេះ​អស់​ទាំង​ទី​ក្រុង​របស់​ពួក​លេវី ដែល​នៅ​ក្នុង​កេរ‌អាករ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នោះ​មាន​៤៨ ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង

42 ទី​ក្រុង​ទាំង​នោះ​សុទ្ធ​តែ​មាន​ដី​នៅ​ជុំវិញ​គ្រប់ៗ​គ្នា។

43 ដូច្នេះ ឯ​ស្រុក​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​អយ្យកោ នោះ​ទ្រង់​បាន​ប្រទាន​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​គេ​ក៏​បាន​ចាប់​យក ព្រម​ទាំង​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ​ផង