យ៉ូស្វេ 21:40-45 KHOV

40 ទី​ក្រុង​ទាំង​ប៉ុន្មាន​នេះ ជា​របស់​ផង​ពួក​កូន​ចៅ​ម្រ៉ារី តាម​គ្រួ​គេ គឺ​ជា​ពួក​គ្រួ​លេវី​ដែល​សល់​នៅ ឯ​ចំណែក​របស់​គេ នោះ​មាន​ទី​ក្រុង​១២។

41 ដូច្នេះ​អស់​ទាំង​ទី​ក្រុង​របស់​ពួក​លេវី ដែល​នៅ​ក្នុង​កេរ‌អាករ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នោះ​មាន​៤៨ ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង

42 ទី​ក្រុង​ទាំង​នោះ​សុទ្ធ​តែ​មាន​ដី​នៅ​ជុំវិញ​គ្រប់ៗ​គ្នា។

43 ដូច្នេះ ឯ​ស្រុក​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​អយ្យកោ នោះ​ទ្រង់​បាន​ប្រទាន​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​គេ​ក៏​បាន​ចាប់​យក ព្រម​ទាំង​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ​ផង

44 រួច​ព្រះ‌យេហូវ៉ា​ក៏​ប្រោស​ឲ្យ​គេ​មាន​សេចក្ដី​ស្រាក‌ស្រាន្ត​នៅ​ព័ទ្ធ​ជុំវិញ តាម​គ្រប់​ទាំង​សេចក្ដី ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​គេ គ្មាន​ពួក​ខ្មាំង​សត្រូវ​ណា​មួយ​អាច​ឈរ​នៅ​មុខ​គេ​បាន​ឡើយ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ទាំង​អស់ មក​ក្នុង​កណ្តាប់​ដៃ​គេ​ហើយ

45 ឯ​អស់​ទាំង​សេចក្ដី​ល្អ​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​សន្យា​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល នោះ​បាន​សំរេច​គ្រប់​ជំពូក ឥត​មាន​ខ្វះ​ណា​មួយ​ឡើយ។