យ៉ូស្វេ 21:5-11 KHOV

5 ឯ​ពួក​កូន​ចៅ​កេហាត់​ដែល​សល់​ទាំង​ប៉ុន្មាន គេ​ចាប់​ឆ្នោត​ត្រូវ​ទី​ក្រុង​១០ ក្នុង​ពួក​គ្រួ​នៃ​ពូជ​អំបូរ​អេប្រា‌អិម ដាន់ និង​ម៉ាន៉ាសេ​១​ចំហៀង

6 ឯ​ពួក​កូន​ចៅ​គើសុន គេ​ចាប់​ឆ្នោត​ត្រូវ​ទី​ក្រុង​១៣ ក្នុង​ពួក​គ្រួ​នៃ​ពូជ​អំបូរ​អ៊ីសាខារ អេស៊ើរ ណែប‌ថាលី និង​ម៉ាន៉ាសេ​១​ចំហៀង ដែល​នៅ​ស្រុក​បាសាន

7 ឯ​ពួក​កូន​ចៅ​ម្រ៉ារី​តាម​គ្រួ​គេ នោះ​ចាប់​ឆ្នោត​ត្រូវ​ទី​ក្រុង​១២​ក្នុង​ពូជ​អំបូរ​រូបេន កាឌ់ និង​សាប់‌យូ‌ល៉ូន

8 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចែក​ទី​ក្រុង​ទាំង​នោះ ព្រម​ទាំង​ដី​នៅ​ជុំវិញ ឲ្យ​ដល់​ពួក​លេវី ដោយ​ចាប់​ឆ្នោត ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ។

9 ក្នុង​ពូជ​អំបូរ​ពួក​កូន​ចៅ​យូដា និង​ស៊ីម្មាន នោះ​គេ​បាន​ឲ្យ​ទី​ក្រុង​ទាំង​នេះ ដូច​ជា​មាន​ឈ្មោះ​នៅ​ក្រោម​នេះ​ស្រាប់

10 គឺ​សំរាប់​ពួក​គ្រួ​កេហាត់​ជា​កូន​អើរ៉ុន ក្នុង​ពួក​កូន​ចៅ​លេវី ដ្បិត​គេ​ចាប់​ឆ្នោត​បាន​លេខ​១

11 គេ​ឲ្យ​ក្រុង​គារ‌យ៉ាត់-អើបា​ដល់​ពួក​នោះ (ឯ​អើបា នោះ​ជា​ឪពុក​អ័ណាក់) គឺ​ជា​ក្រុង​ហេប្រុន ក្នុង​ស្រុក​ភ្នំ​របស់​យូដា ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង