7 ឯពួកកូនចៅម្រ៉ារីតាមគ្រួគេ នោះចាប់ឆ្នោតត្រូវទីក្រុង១២ក្នុងពូជអំបូររូបេន កាឌ់ និងសាប់យូល៉ូន
8 ពួកកូនចៅអ៊ីស្រាអែលបានចែកទីក្រុងទាំងនោះ ព្រមទាំងដីនៅជុំវិញ ឲ្យដល់ពួកលេវី ដោយចាប់ឆ្នោត ដូចជាព្រះយេហូវ៉ាបានបង្គាប់មកដោយសារលោកម៉ូសេ។
9 ក្នុងពូជអំបូរពួកកូនចៅយូដា និងស៊ីម្មាន នោះគេបានឲ្យទីក្រុងទាំងនេះ ដូចជាមានឈ្មោះនៅក្រោមនេះស្រាប់
10 គឺសំរាប់ពួកគ្រួកេហាត់ជាកូនអើរ៉ុន ក្នុងពួកកូនចៅលេវី ដ្បិតគេចាប់ឆ្នោតបានលេខ១
11 គេឲ្យក្រុងគារយ៉ាត់-អើបាដល់ពួកនោះ (ឯអើបា នោះជាឪពុកអ័ណាក់) គឺជាក្រុងហេប្រុន ក្នុងស្រុកភ្នំរបស់យូដា ព្រមទាំងដីនៅជុំវិញផង
12 តែស្រុកចំការ និងភូមិទាំងប៉ុន្មាននៅជុំវិញទីក្រុង គេបានឲ្យដល់កាលែប ជាកូនយេភូនេទុកជាកេរអាករវិញ
13 ដូច្នេះគេបានឲ្យក្រុងហេប្រុននេះ និងដីនៅជុំវិញ ដល់ពួកកូនចៅអើរ៉ុនដ៏ជាសង្ឃ ទុកជាទីក្រុងពំនាក់ សំរាប់អ្នកណាដែលសំឡាប់គេ ព្រមទាំងក្រុងលិបណា និងដីនៅជុំវិញ