យ៉ូស្វេ 21:8-14 KHOV

8 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចែក​ទី​ក្រុង​ទាំង​នោះ ព្រម​ទាំង​ដី​នៅ​ជុំវិញ ឲ្យ​ដល់​ពួក​លេវី ដោយ​ចាប់​ឆ្នោត ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ។

9 ក្នុង​ពូជ​អំបូរ​ពួក​កូន​ចៅ​យូដា និង​ស៊ីម្មាន នោះ​គេ​បាន​ឲ្យ​ទី​ក្រុង​ទាំង​នេះ ដូច​ជា​មាន​ឈ្មោះ​នៅ​ក្រោម​នេះ​ស្រាប់

10 គឺ​សំរាប់​ពួក​គ្រួ​កេហាត់​ជា​កូន​អើរ៉ុន ក្នុង​ពួក​កូន​ចៅ​លេវី ដ្បិត​គេ​ចាប់​ឆ្នោត​បាន​លេខ​១

11 គេ​ឲ្យ​ក្រុង​គារ‌យ៉ាត់-អើបា​ដល់​ពួក​នោះ (ឯ​អើបា នោះ​ជា​ឪពុក​អ័ណាក់) គឺ​ជា​ក្រុង​ហេប្រុន ក្នុង​ស្រុក​ភ្នំ​របស់​យូដា ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង

12 តែ​ស្រុក​ចំការ និង​ភូមិ​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​ទី​ក្រុង គេ​បាន​ឲ្យ​ដល់​កាលែប ជា​កូន​យេភូនេ​ទុក​ជា​កេរ‌អាករ​វិញ

13 ដូច្នេះ​គេ​បាន​ឲ្យ​ក្រុង​ហេប្រុន​នេះ និង​ដី​នៅ​ជុំវិញ ដល់​ពួក​កូន​ចៅ​អើរ៉ុន​ដ៏​ជា​សង្ឃ ទុក​ជា​ទី​ក្រុង​ពំនាក់ សំរាប់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ក្រុង​លិបណា និង​ដី​នៅ​ជុំវិញ

14 យ៉ាទារ និង​ដី​នៅ​ជុំវិញ អែស‌ធេម៉ូរ និង​ដី​នៅ​ជុំវិញ