យ៉ូស្វេ 22:1-6 KHOV

1 យ៉ូស្វេ​ក៏​ហៅ​ពួក​រូបេន ពួក​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​មក មាន​ប្រសាសន៍​ថា

2 ឯង​រាល់​គ្នា​បាន​កាន់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក​ឯង​ហើយ ក៏​បាន​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អញ​បាន​បង្គាប់​ដែរ

3 ឯង​រាល់​គ្នា​មិន​បាន​ចោល​បង​ប្អូន​ឯង ជា​យូរ​មក​ហើយ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គឺ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​បញ្ញត្ត​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ

4 ឥឡូវ​នេះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ឲ្យ​បង​ប្អូន​ឯង​បាន​សេចក្ដី​ស្រាក‌ស្រាន្ត​ហើយ ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​គេ ដូច្នេះ​ចូរ​វិល​ទៅ​ឯ​ត្រសាល​របស់​ឯង​រាល់​គ្នា នៅ​ក្នុង​ស្រុក​ជា​កេរ‌អាករ​របស់​ឯង ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចែក​ឲ្យ​ឯង ខាង​នាយ​ទន្លេ​យ័រដាន់​ចុះ

5 ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ឲ្យ​អស់​ពី​ចិត្ត និង​ប្រព្រឹត្ត​តាម​បញ្ញត្ត ហើយ​នឹង​ក្រឹត្យ‌វិន័យ ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក​ឯង ដើម្បី​នឹង​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទាំង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ទ្រង់ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន ព្រម​ទាំង​តោង​ទ្រង់​ជាប់ ហើយ​បំរើ​ទ្រង់​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង

6 យ៉ូស្វេ​ក៏​ឲ្យ​ពរ​ដល់​គេ ហើយ​ឲ្យ​គេ​ចេញ​ទៅ រួច​គេ​ក៏​ត្រឡប់​ទៅ​ឯ​លំនៅ​របស់​គេ​វិញ។