12 កាលពួកកូនចៅអ៊ីស្រាអែលបានឮដូច្នោះ នោះពួកជំនុំទាំងអស់ក៏ប្រជុំគ្នានៅត្រង់ស៊ីឡូរ ដើម្បីនឹងឡើងទៅទាស់នឹងគេ។
13 ពួកកូនចៅអ៊ីស្រាអែលក៏ចាត់ភីនេហាស ជាកូនអេលាសារដ៏ជាសង្ឃ ទៅឯពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងនៅស្រុកកាឡាត
14 ព្រមទាំងមានពួកជាកំពូល១០នាក់ទៅជាមួយផង គឺម្នាក់ៗក្នុងវង្សនៃពួកអយ្យកោ១ របស់គ្រប់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែល អ្នកទាំងនោះសុទ្ធតែជាមេលើវង្សានុវង្ស នៃពួកអ៊ីស្រាអែលទាំងពាន់ៗ
15 គេក៏ទៅដល់ ពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀង នៅស្រុកកាឡាតប្រាប់ថា
16 ពួកជំនុំផងព្រះយេហូវ៉ាទាំងអស់គ្នាសួរដូច្នេះថា តើអំពើរំលងយ៉ាងណានេះ ដែលឯងរាល់គ្នាបានធ្វើ ទាស់នឹងព្រះនៃសាសន៍អ៊ីស្រាអែល ដើម្បីនឹងបែរចេញពីព្រះយេហូវ៉ានៅថ្ងៃនេះ ដោយបានស្អាងអាសនាសំរាប់ខ្លួន ប្រយោជន៍នឹងប្រព្រឹត្តទាស់ទទឹងនឹងព្រះយេហូវ៉ាដូច្នេះ
17 ឯអំពើអាក្រក់ដែលយើងបានប្រព្រឹត្តត្រង់ពេអរ មិនទាន់បានសំអាតខ្លួនដរាបមកដល់សព្វថ្ងៃនេះ ទោះបើមានសេចក្ដីវេទនាកើតដល់ពួកជំនុំព្រះយេហូវ៉ាក៏ដោយ តើការនោះយល់ថាតូចពេកឬអី
18 បានជាថ្ងៃនេះ ឯងរាល់គ្នាត្រូវការចង់បែរចេញពីព្រះយេហូវ៉ាទៀត ចាំមើល បើឯងរាល់គ្នាទាស់ទទឹងនឹងព្រះយេហូវ៉ានៅថ្ងៃនេះ នោះដល់ថ្ងៃស្អែក ទ្រង់នឹងមានសេចក្ដីក្រោធទាស់នឹងពួកជំនុំ នៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នាហើយ