18 បានជាថ្ងៃនេះ ឯងរាល់គ្នាត្រូវការចង់បែរចេញពីព្រះយេហូវ៉ាទៀត ចាំមើល បើឯងរាល់គ្នាទាស់ទទឹងនឹងព្រះយេហូវ៉ានៅថ្ងៃនេះ នោះដល់ថ្ងៃស្អែក ទ្រង់នឹងមានសេចក្ដីក្រោធទាស់នឹងពួកជំនុំ នៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នាហើយ
19 ឬបើសិនជាស្រុក ជាកេរអាកររបស់ឯងរាល់គ្នា ស្មោកគ្រោក នោះមានតែឆ្លងទៅក្នុងស្រុក ជាកេរអាកររបស់ព្រះយេហូវ៉ា ជាស្រុកដែលតាំងមានរោងឧបោសថផងព្រះយេហូវ៉ាវិញ ហើយទទួលយកស្រុក១នៅជាមួយនឹងយើងផង សូមកុំឲ្យតែបះបោរនឹងព្រះយេហូវ៉ាឡើយ ក៏កុំឲ្យបះបោរនឹងយើងដែរ ដោយឯងស្អាងអាសនា១ ក្រៅពីអាសនាផងព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នានោះ
20 ឯអេកានជាកូនសេរ៉ាស តើមិនបានរំលងខាងឯរបស់ដែលត្រូវបំផ្លាញទេឬអី ហើយមានសេចក្ដីខ្ញាល់ធ្លាក់មកលើពួកជំនុំ នៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នាផង ហើយមនុស្សនោះមិនមែនបានវិនាសទៅ តែម្នាក់ឯងដោយព្រោះអំពើអាក្រក់នោះទេ។
21 ពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀង ក៏ឆ្លើយទៅពួកមេលើសាសន៍អ៊ីស្រាអែលទាំងពាន់ថា
22 ព្រះយេហូវ៉ាដ៏ជាព្រះលើអស់ទាំងព្រះ គឺព្រះយេហូវ៉ា ជាព្រះលើអស់ទាំងព្រះ ទ្រង់ជ្រាបហើយ ពួកអ៊ីស្រាអែលក៏នឹងដឹងដែរ បើយើងរាល់គ្នាបានស្អាងអាសនានេះ ដោយបះបោរ ឬរំលងទាស់នឹងព្រះយេហូវ៉ា
23 ប្រយោជន៍នឹងបែរចេញពីទ្រង់ ឬសំរាប់នឹងថ្វាយដង្វាយដុត និងដង្វាយម្សៅ ឬថ្វាយយញ្ញបូជាទុកជាដង្វាយមេត្រី នោះសូមឲ្យព្រះយេហូវ៉ាហៅយើងខ្ញុំមកឆ្លើយ ពីការដែលប្រព្រឹត្តនៅចំពោះទ្រង់ចុះ បើយ៉ាងនោះមែន នោះសូមកុំឲ្យព្រះអង្គជួយសង្គ្រោះយើងខ្ញុំនៅថ្ងៃនេះឡើយ
24 គឺយើងខ្ញុំបានធ្វើការនេះដោយប្រយ័ត្នវិញទេតើ ហើយតាមបំណងចិត្ត ដោយនឹកខ្លាចក្រែងវេលាណាទៅមុខ ពួកកូនចៅអ្នករាល់គ្នានិយាយចំពោះពួកកូនចៅយើងខ្ញុំថា តើឯងរាល់គ្នាមានសេចក្ដីប្រកបអ្វីនឹងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល