យ៉ូស្វេ 22:19-25 KHOV

19 ឬ​បើ‌សិន​ជា​ស្រុក ជា​កេរ‌អាករ​របស់​ឯង​រាល់​គ្នា ស្មោក‌គ្រោក នោះ​មាន​តែ​ឆ្លង​ទៅ​ក្នុង​ស្រុក ជា​កេរ‌អាករ​របស់​ព្រះ‌យេហូវ៉ា ជា​ស្រុក​ដែល​តាំង​មាន​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា​វិញ ហើយ​ទទួល​យក​ស្រុក​១​នៅ​ជា​មួយ​នឹង​យើង​ផង សូម​កុំ​ឲ្យ​តែ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ឡើយ ក៏​កុំ​ឲ្យ​បះ‌បោរ​នឹង​យើង​ដែរ ដោយ​ឯង​ស្អាង​អាស‌នា​១ ក្រៅ​ពី​អាស‌នា​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​នោះ

20 ឯ​អេកាន​ជា​កូន​សេរ៉ាស តើ​មិន​បាន​រំលង​ខាង​ឯ​របស់​ដែល​ត្រូវ​បំផ្លាញ​ទេ​ឬ​អី ហើយ​មាន​សេចក្ដី​ខ្ញាល់​ធ្លាក់​មក​លើ​ពួក​ជំនុំ នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ផង ហើយ​មនុស្ស​នោះ​មិន​មែន​បាន​វិនាស​ទៅ តែ​ម្នាក់​ឯង​ដោយ​ព្រោះ​អំពើ​អាក្រក់​នោះ​ទេ។

21 ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង ក៏​ឆ្លើយ​ទៅ​ពួក​មេ​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ពាន់​ថា

22 ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ទ្រង់​ជ្រាប​ហើយ ពួក​អ៊ីស្រា‌អែល​ក៏​នឹង​ដឹង​ដែរ បើ​យើង​រាល់​គ្នា​បាន​ស្អាង​អាស‌នា​នេះ ដោយ​បះ‌បោរ ឬ​រំលង​ទាស់​នឹង​ព្រះ‌យេហូវ៉ា

23 ប្រយោជន៍​នឹង​បែរ​ចេញ​ពី​ទ្រង់ ឬ​សំរាប់​នឹង​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​ម្សៅ ឬ​ថ្វាយ​យញ្ញ‌បូជា​ទុក​ជា​ដង្វាយ​មេត្រី នោះ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ហៅ​យើង​ខ្ញុំ​មក​ឆ្លើយ ពី​ការ​ដែល​ប្រព្រឹត្ត​នៅ​ចំពោះ​ទ្រង់​ចុះ បើ​យ៉ាង​នោះ​មែន នោះ​សូម​កុំ​ឲ្យ​ព្រះ‌អង្គ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ឡើយ

24 គឺ​យើង​ខ្ញុំ​បាន​ធ្វើ​ការ​នេះ​ដោយ​ប្រយ័ត្ន​វិញ​ទេ​តើ ហើយ​តាម​បំណង​ចិត្ត ដោយ​នឹក​ខ្លាច​ក្រែង​វេលា​ណា​ទៅ​មុខ ពួក​កូន​ចៅ​អ្នក​រាល់​គ្នា​និយាយ​ចំពោះ​ពួក​កូន​ចៅ​យើង​ខ្ញុំ​ថា តើ​ឯង​រាល់​គ្នា​មាន​សេចក្ដី​ប្រកប​អ្វី​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល

25 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ដំរូវ​ទន្លេ​យ័រដាន់ ទុក​ជា​ព្រំ‌ខណ្ឌ​នៅ​កណ្តាល​យើង និង​ឯង​រាល់​គ្នា ដែល​ជា​កូន​ចៅ​រូបេន និង​កូន​ចៅ​កាឌ់​ហើយ ដូច្នេះ​ឯង​រាល់​គ្នា​គ្មាន​ចំណែក​នឹង​ព្រះ‌យេហូវ៉ា​ទេ យ៉ាង​នោះ​ពួក​កូន​ចៅ​របស់​អ្នក​រាល់​គ្នា នឹង​បណ្តាល​ឲ្យ​ពួក​កូន​ចៅ​យើង​ខ្ញុំ​លែង​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា