12 តែបើសិនជាឯងវិលទៅវិញ ទៅភ្ជាប់ញាតិពន្ធ នឹងសំណល់នៃសាសន៍ទាំងនេះដែលនៅជាមួយនឹងឯងរាល់គ្នានៅឡើយ ព្រមទាំងយកគ្នាជាប្ដីប្រពន្ធ ក៏ចូលទៅឯគេ ហើយគេមកឯឯងដែរ
13 នោះត្រូវដឹងជាប្រាកដថា ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងមិនបណ្តេញសាសន៍ទាំងនេះពីមុខឯងទៀតទេ គឺគេនឹងនៅជាអង្គប់ ហើយជាអន្ទាក់ដល់ឯងរាល់គ្នា ហើយជារំពាត់នៅចង្កេះ និងជាបន្លានៅក្នុងភ្នែកឯងវិញ ទាល់តែឯងរាល់គ្នាវិនាសបាត់ពីស្រុកល្អនេះទៅ ជាស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រទានមក។
14 មើល នៅថ្ងៃនេះអញនឹងទៅតាមផ្លូវរបស់មនុស្សលោកទាំងអស់ ឯនៅក្នុងចិត្ត ហើយក្នុងវិញ្ញាណរបស់ឯង នោះក៏ដឹងទាំងអស់គ្នាថា ឯអស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់បានមានព្រះបន្ទូលសន្យាហើយ នោះគ្មានខ្វះណាមួយសោះ ទាំងអស់បានសំរេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ
15 ប៉ុន្តែដែលគ្រប់ទាំងសេចក្ដីល្អបានសំរេចដល់ឯងរាល់គ្នា ដូចជាព្រះយេហូវ៉ា ជាព្រះនៃឯង បានសន្យាយ៉ាងណា នោះទ្រង់នឹងនាំអស់ទាំងសេចក្ដីអាក្រក់ មកលើឯងរាល់គ្នា យ៉ាងនោះដែរ ទាល់តែទ្រង់បានបំផ្លាញពួកឯងពីស្រុកល្អនេះ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រទានមកនោះចេញទៅ
16 គឺបើឯងរាល់គ្នារំលងសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ជាព្រះនៃឯង ដែលទ្រង់បានបង្គាប់មក ហើយទៅគោរពប្រតិបត្តិក្រាបថ្វាយបង្គំដល់ព្រះដទៃ នោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ានឹងកាត់ឡើងទាស់នឹងឯង ហើយឯងរាល់គ្នានឹងត្រូវវិនាសបាត់ទៅជាឆាប់ពីស្រុកល្អ ដែលទ្រង់បានប្រទានមកឯង។