យ៉ូស្វេ 3:14-17 KHOV

14 ដូច្នេះ កាល​ពួក​បណ្តា‌ជន​បាន​ចេញ​ពី​ត្រសាល​គេ ដើម្បី​នឹង​ឆ្លង​ទន្លេ​យ័រដាន់ មាន​ទាំង​ពួក​សង្ឃ​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា ទៅ​ខាង​មុខ​ផង

15 ហើយ​ពួក​សង្ឃ ដែល​សែង​ហឹប បាន​មក​ដល់​ទន្លេ​យ័រដាន់ ក៏​ដាក់​ជើង​ចុះ​ទៅ​ក្នុង​ទឹក​នៅ​មាត់​ទន្លេ (ដ្បិត​ទន្លេ​យ័រដាន់​ឡើង​លិច​មាត់​ច្រាំង​ទាំង​អស់ នៅ​ពេញ​រដូវ​ចំរូត)

16 នោះ​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​មក ក៏​ឈប់​នៅ​នឹង ឡើង​ជា​គំនរ​ពី​ទី​ចំងាយ​ត្រង់​ក្រុង​អាដាំ ដែល​នៅ​ជិត​សារ‌ថាន ហើយ​ផ្នែក​ទឹក​ដែល​ហូរ​ចុះ​ទៅ​ខាង​សមុទ្រ​ស្រុក​វាល គឺ​ជា​សមុទ្រ​អំបិល នោះ​ក៏​ហូរ​រីង​អស់​ទៅ រួច​ពួក​បណ្តា‌ជន​គេ​ឆ្លង​ដំរង់​ចំ​ទៅ​ឯ​ក្រុង​យេរីខូរ

17 ឯ​ពួក​សង្ឃ ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា គេ​ក៏​ឈរ​នឹង នៅ​ដី​ស្ងួត​នា​បាត​ទន្លេ​យ័រដាន់ ហើយ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ឆ្លង​ទៅ​នៅ​ដី​ស្ងួត​ដែរ ទាល់​តែ​ពួក​គេ​ទាំង​អស់​បាន​ឆ្លង​ផុត​ពី​ទន្លេ​ទៅ។