8 ត្រូវឲ្យឯងបង្គាប់ដល់ពួកសង្ឃ ដែលសែងហឹបនៃសេចក្ដីសញ្ញា ថាកាលណាទៅដល់មាត់ទឹកទន្លេយ័រដាន់ហើយ នោះត្រូវចុះទៅឈរនៅក្នុងទឹកនោះទៅ។
9 យ៉ូស្វេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ចូរឯងរាល់គ្នាមកឯនេះ ដើម្បីនឹងស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង
10 រួចលោកប្រាប់ថា ឯងរាល់គ្នានឹងដឹងដោយសារសេចក្ដីនេះថា ព្រះដ៏មានព្រះជន្មរស់ ទ្រង់គង់នៅក្នុងពួកឯង ហើយថា ទ្រង់នឹងបណ្តេញសាសន៍កាណាន សាសន៍ហេត សាសន៍ហេវី សាសន៍ពេរិស៊ីត សាសន៍គើកាស៊ី សាសន៍អាម៉ូរី និងសាសន៍យេប៊ូសចេញពីមុខឯងរាល់គ្នាទៅជាមិនខាន
11 គឺដោយហឹបនៃសេចក្ដីសញ្ញាផងព្រះអម្ចាស់ នៃផែនដីទាំងមូល នឹងនាំមុខឯងរាល់គ្នាទៅក្នុងទន្លេយ័រដាន់
12 ដូច្នេះ ចូររើសយកមនុស្ស១២នាក់ ពីពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មានទៅ គឺម្នាក់ពីពូជអំបូរមួយៗ
13 រួចកាលណាបាតជើងរបស់ពួកសង្ឃ ដែលសែងហឹបផងព្រះយេហូវ៉ា ដ៏ជាព្រះអម្ចាស់នៃផែនដីទាំងមូល បានដាក់ចុះទៅក្នុងទឹកទន្លេយ័រដាន់ហើយ នោះទឹកទន្លេនឹងត្រូវកាត់ផ្តាច់ គឺជាទឹកដែលហូរចុះពីលើនឹងកល់នៅនឹងជាគំនរ។
14 ដូច្នេះ កាលពួកបណ្តាជនបានចេញពីត្រសាលគេ ដើម្បីនឹងឆ្លងទន្លេយ័រដាន់ មានទាំងពួកសង្ឃសែងហឹបនៃសេចក្ដីសញ្ញា ទៅខាងមុខផង