យ៉ូស្វេ 4:1-6 KHOV

1 កាល​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់​ផុត​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​យ៉ូស្វេ​ថា

2 ចូរ​រើស​យក​មនុស្ស​១២​នាក់​ពី​ពួក​បណ្តា‌ជន គឺ​ម្នាក់​ពី​ពូជ​អំបូរ​មួយៗ

3 ហើយ​បង្គាប់​គេ​ថា ចូរ​ឯង​រាល់​គ្នា​យក​ថ្ម​១២​ដុំ ពី​កណ្តាល​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​ដែល​ជើង​ពួក​សង្ឃ​បាន​ឈរ​នោះ ទៅ​ជា​មួយ​នឹង​ឯង ហើយ​ដាក់​នៅ​ត្រង់​កន្លែង ដែល​ឯង​នឹង​ស្នាក់​នៅ​យប់​នេះ

4 នោះ​យ៉ូស្វេ​ក៏​ហៅ​មនុស្ស​១២​នាក់ មក​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​គាត់​បាន​ដំរូវ​ជា​មុន គឺ​ម្នាក់​ពី​ពូជ​អំបូរ​មួយៗ

5 ប្រាប់​គេ​ថា ចូរ​ដើរ​ទៅ​ខាង​មុខ​ហឹប​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដល់​កណ្តាល​ទន្លេ​យ័រដាន់ ហើយ​យក​ថ្ម​១​ដុំ​ម្នាក់​គ្រប់​គ្នា​លី​ទៅ តាម​ចំនួន​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

6 ដើម្បី​ឲ្យ​បាន​ទុក​ជា​ទី​សំគាល់ នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា ប្រយោជន៍​ដល់​ថ្ងៃ​ក្រោយ កាល​ណា​កូន​ចៅ​ឯង​សួរ​ថា ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច