យ៉ូស្វេ 4:12-18 KHOV

12 ឯ​ពួក​កូន​ចៅ​រូបេន និង​ពួក​កូន​ចៅ​កាឌ់ ហើយ​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង ក៏​ឆ្លង​ទៅ​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ទាំង​មាន​គ្រឿង​សស្ត្រា‌វុធ​ពាក់​ស្រាប់ ដូច​ជា​ម៉ូសេ​បាន​ប្រាប់

13 គឺ​មាន​ចំនួន​ប្រហែល​ជា​៤​ម៉ឺន​នាក់ ដែល​សុទ្ធ​តែ​ពាក់​គ្រឿង​សស្ត្រា‌វុធ​រៀប‌ចំ​នឹង​ច្បាំង គេ​ឆ្លង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទៅ​ដល់​វាល​ក្រុង​យេរីខូរ

14 នៅ​ថ្ងៃ​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លើក​ដំកើង​យ៉ូស្វេ នៅ​ចំពោះ​ភ្នែក​នៃ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ហើយ​គេ​ក៏​កោត‌ខ្លាច​ដល់​លោក ដូច​ជា​បាន​កោត‌ខ្លាច​ដល់​លោក​ម៉ូសេ​ដែរ នៅ​អស់​១​ជីវិត​របស់​លោក។

15 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​យ៉ូស្វេ​ថា

16 ចូរ​បង្គាប់​ដល់​ពួក​សង្ឃ ដែល​សែង​ហឹប​នៃ​សេចក្ដី​បន្ទាល់ ឲ្យ​ឡើង​ពី​ទន្លេ​យ័រដាន់​មក

17 នោះ​យ៉ូស្វេ​ក៏​បង្គាប់​ដល់​ពួក​សង្ឃ​ថា ចូរ​នាំ​គ្នា​ឡើង​មក

18 កាល​ពួក​សង្ឃ ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា បាន​ឡើង​ពី​កណ្តាល​ទន្លេ​យ័រដាន់​មក ដាក់​បាត​ជើង​ជាន់​នៅ​លើ​ដី​គោក​ហើយ នោះ​ទឹក​ទន្លេ​យ័រដាន់ ក៏​ហូរ​ទំលាក់​មក​តាម​កន្លែង​ធម្មតា​វិញ ព្រម​ទាំង​លិច​មាត់​ច្រាំង​ទាំង​អស់ ដូច​ពី​កាល​មុន។