យ៉ូស្វេ 4:21-24 KHOV

21 រួច​លោក​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា កាល​ណា​ដល់​ថ្ងៃ​ក្រោយ កូន​ចៅ​ឯង​រាល់​គ្នា​សួរ​ឪពុក​ថា តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច

22 នោះ​ត្រូវ​ប្រាប់​ឲ្យ​ដឹង​ថា គឺ​ពួក​អ៊ីស្រា‌អែល​យើង បាន​ឆ្លង​ទន្លេ​យ័រដាន់​នេះ នៅ​ដី​ស្ងួត

23 ពី​ព្រោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​យ័រដាន់​រីង​ទៅ នៅ​មុខ​យើង ទាល់​តែ​បាន​ឆ្លង​ផុត​មក ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង ទាល់​ទ្រង់​បាន​ធ្វើ​ឲ្យ​សមុទ្រ​ក្រហម រីង​ទៅ នៅ​មុខ​យើង ទាល់​តែ​បាន​ឆ្លង​ផុត​មក​ដែរ

24 ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​បាន​ដឹង​ថា ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ចេស្តា ប្រយោជន៍​ឲ្យ​ឯង​រាល់​គ្នា​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​ដរាប​ត​ទៅ។