យ៉ូស្វេ 5:10-15 KHOV

10 ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ដំឡើង​ត្រសាល​នៅ​ត្រង់​គីល‌កាល​នោះ ហើយ​នាំ​គ្នា​ធ្វើ​បុណ្យ​រំលង​នៅ​ល្ងាច​ថ្ងៃ​១៤​ខែ​នោះ ត្រង់​វាល​ក្រុង​យេរីខូរ

11 ក្រោយ​ថ្ងៃ​បុណ្យ​រំលង​មក នៅ​ថ្ងៃ​នោះ​ឯង គេ​ក៏​បរិភោគ​ផល​របស់​ស្រុក​នោះ គឺ​ជា​នំ​ឥត​ដំបែ និង​គ្រាប់​លីង

12 រួច​ក្រោយ​ដែល​គេ​បរិភោគ​ផល​របស់​ស្រុក​នោះ ដល់​ថ្ងៃ​ស្អែក​ឡើង លែង​មាន​នំ​ម៉ាន៉ា​ហើយ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មិន​ដែល​មាន​នំ​ម៉ាន៉ា​ទៀត​ឡើយ គឺ​ក្នុង​ឆ្នាំ​នោះ​ឯង គេ​បាន​បរិភោគ​ផល​របស់​ស្រុក​កាណាន​វិញ។

13 រីឯ​ក្នុង​គ្រា​ដែល​យ៉ូស្វេ​នៅ​ជិត​ក្រុង​យេរីខូរ នោះ​គាប់‌ជួន​ជា​លោក​ងើប​ភ្នែក​ឡើង ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​ឈរ​នៅ​មុខ​លោក មាន​ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច លោក​ក៏​ចូល​ទៅ​សួរ​ថា តើ​លោក​កាន់​ខាង​យើង​ខ្ញុំ ឬ​ខាង​ពួក​ខ្មាំង​សត្រូវ របស់​យើង​ខ្ញុំ

14 អ្នក​នោះ​ឆ្លើយ​តប​ថា ទេ អញ​បាន​មក​ធ្វើ​ជា​កំពូល លើ​ពួក​ពល​ផង​ព្រះ‌យេហូវ៉ា​វិញ នោះ​យ៉ូស្វេ​ក៏​ទំលាក់​ខ្លួន​ក្រាប​ផ្កាប់​មុខ​នឹង​ដី ថ្វាយ‌បង្គំ សួរ​ថា តើ​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ ចង់​មាន​ព្រះ‌បន្ទូល​ដល់​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ ថា​ដូច​ម្តេច

15 អ្នក​ដែល​ជា​កំពូល​លើ​ពួក​ពល​ផង​ព្រះ‌យេហូវ៉ា ក៏​ប្រាប់​ថា ចូរ​ដោះ​ស្បែក​ជើង​ចេញ​ទៅ ដ្បិត​កន្លែង​ដែល​ឈរ​នៅ​នោះ ជា​កន្លែង​បរិសុទ្ធ រួច​យ៉ូស្វេ​ក៏​ធ្វើ​តាម​ដូច្នោះ។