9 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងយ៉ូស្វេថា នៅថ្ងៃនេះ អញបានប្រមៀលសេចក្ដីដំនៀលរបស់ស្រុកអេស៊ីព្ទពីឯងចេញ គឺហេតុនោះ បានជាគេហៅឈ្មោះកន្លែងនោះថា គីលកាល ដរាបដល់សព្វថ្ងៃនេះ។
10 ពួកកូនចៅអ៊ីស្រាអែល គេដំឡើងត្រសាលនៅត្រង់គីលកាលនោះ ហើយនាំគ្នាធ្វើបុណ្យរំលងនៅល្ងាចថ្ងៃ១៤ខែនោះ ត្រង់វាលក្រុងយេរីខូរ
11 ក្រោយថ្ងៃបុណ្យរំលងមក នៅថ្ងៃនោះឯង គេក៏បរិភោគផលរបស់ស្រុកនោះ គឺជានំឥតដំបែ និងគ្រាប់លីង
12 រួចក្រោយដែលគេបរិភោគផលរបស់ស្រុកនោះ ដល់ថ្ងៃស្អែកឡើង លែងមាននំម៉ាន៉ាហើយ ពួកកូនចៅអ៊ីស្រាអែលមិនដែលមាននំម៉ាន៉ាទៀតឡើយ គឺក្នុងឆ្នាំនោះឯង គេបានបរិភោគផលរបស់ស្រុកកាណានវិញ។
13 រីឯក្នុងគ្រាដែលយ៉ូស្វេនៅជិតក្រុងយេរីខូរ នោះគាប់ជួនជាលោកងើបភ្នែកឡើង ឃើញមនុស្សម្នាក់កំពុងតែឈរនៅមុខលោក មានទាំងកាន់ដាវហូតជាស្រេច លោកក៏ចូលទៅសួរថា តើលោកកាន់ខាងយើងខ្ញុំ ឬខាងពួកខ្មាំងសត្រូវ របស់យើងខ្ញុំ
14 អ្នកនោះឆ្លើយតបថា ទេ អញបានមកធ្វើជាកំពូល លើពួកពលផងព្រះយេហូវ៉ាវិញ នោះយ៉ូស្វេក៏ទំលាក់ខ្លួនក្រាបផ្កាប់មុខនឹងដី ថ្វាយបង្គំ សួរថា តើព្រះអម្ចាស់នៃទូលបង្គំ ចង់មានព្រះបន្ទូលដល់ទូលបង្គំ ជាបាវបំរើទ្រង់ ថាដូចម្តេច
15 អ្នកដែលជាកំពូលលើពួកពលផងព្រះយេហូវ៉ា ក៏ប្រាប់ថា ចូរដោះស្បែកជើងចេញទៅ ដ្បិតកន្លែងដែលឈរនៅនោះ ជាកន្លែងបរិសុទ្ធ រួចយ៉ូស្វេក៏ធ្វើតាមដូច្នោះ។