យ៉ូស្វេ 6:1-6 KHOV

1 រីឯ​ទី​ក្រុង​យេរីខូរ គេ​បាន​បិទ​ទ្វារ​ជាប់​ទាំង​ប្រយ័ត្ន ដោយ​ខ្លាច​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឥត​មាន​អ្នក​ណា​ចេញ​ចូល​សោះ​ឡើយ

2 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​យ៉ូស្វេ​ថា មើល អញ​បាន​ប្រគល់​ក្រុង​យេរីខូរ ព្រម​ទាំង​ស្តេច​គេ និង​ពួក​មនុស្ស​ខ្លាំង​ពូកែ​ស្ទាត់​ជំនាញ​ទាំង​ប៉ុន្មាន មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ

3 ដូច្នេះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា ជា​ពួក​ថ្នឹក​ច្បាំង ដើរ​ជុំវិញ​ទី​ក្រុង​អស់​៦​ថ្ងៃ ក្នុង​១​ថ្ងៃ​១​ជុំ

4 ត្រូវ​ឲ្យ​មាន​សង្ឃ​៧​រូប កាន់​ត្រែ​ស្នែង​ចៀម​ដើរ​នាំ​មុខ​ហឹប រួច​ដល់​ថ្ងៃ​ទី​៧ នោះ​ត្រូវ​ឲ្យ​ដើរ​ព័ទ្ធ​ទី​ក្រុង​អស់​៧​ជុំ​ថែម​ទៀត ហើយ​ពួក​សង្ឃ​ត្រូវ​ផ្លុំ​ត្រែ​ឡើង

5 កាល​ណា​គេ​ផ្លុំ​ស្នែង​ចៀម មាន​សំឡេង​យ៉ាង​វែង ឮ​ដល់​ឯង​រាល់​គ្នា នោះ​ទាំង​អស់​គ្នា​ត្រូវ​ស្រែក​ឡើង ជា​សំរែក​យ៉ាង​ខ្លាំង ដូច្នេះ កំផែង​ទី​ក្រុង​នឹង​រលំ​ដួល​ទៅ រួច​ត្រូវ​ឲ្យ​បណ្តា‌ជន​ទាំង​អស់​ឡើង​ចំ​ទៅ​មុខ​រៀង​ខ្លួន

6 យ៉ូស្វេ​ជា​កូន​នុន​ក៏​ហៅ​ពួក​សង្ឃ​មក​ប្រាប់​ថា ចូរ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា ហើយ​ឲ្យ​មាន​សង្ឃ​៧​រូប​កាន់​ត្រែ​ស្នែង​ចៀម ដើរ​នាំ​មុខ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ទៅ