1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងយ៉ូស្វេថា កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តដែរ ចូរក្រោកឡើង នាំយកពួកដែលថ្នឹកច្បាំងទាំងអស់ ទៅជាមួយនឹងឯង ឡើងទៅឯក្រុងអៃយចុះ មើល អញបានប្រគល់ស្តេចក្រុងអៃយ ព្រមទាំងពួករាស្ត្រ និងទីក្រុង ហើយនឹងស្រុករបស់ស្តេចនោះ មកក្នុងកណ្តាប់ដៃឯងហើយ
2 ដូច្នេះត្រូវឲ្យធ្វើនឹងក្រុងអៃយ ហើយនឹងស្តេចផង ដូចជាបានធ្វើនឹងយេរីខូរ ហើយនឹងស្តេចគេដែរ ចូរយកតែរបស់ទាំងប៉ុន្មាន និងហ្វូងសត្វ ទុកសំរាប់ជារបឹប ដល់ខ្លួនឯងរាល់គ្នាប៉ុណ្ណោះត្រូវឲ្យឯងបង្កប់ទ័ពនៅខាងក្រោយទីក្រុងវិញ។
3 ដូច្នេះយ៉ូស្វេ និងពួកដែលថ្នឹកច្បាំងទាំងអស់គ្នា ក៏ប្រុងប្រៀបរៀបនឹងឡើងទៅឯក្រុងអៃយ លោករើសយកសុទ្ធតែមនុស្សខ្លាំងពូកែស្ទាត់ជំនាញ បានចំនួន៣ម៉ឺននាក់ ចាត់គេទៅទាំងយប់
4 ដោយបង្គាប់ថា ត្រូវឲ្យឯងរាល់គ្នាទៅបង្កប់ខ្លួន នៅខាងក្រោយទីក្រុង កុំឲ្យនៅឆ្ងាយពីទីក្រុងពេកឡើយ ត្រូវឲ្យប្រុងប្រៀបជាស្រេចទាំងអស់គ្នា
5 ឯអញ និងពួកមនុស្សទាំងប៉ុន្មានដែលនៅជាមួយ យើងនឹងចូលទៅជិតទីក្រុង រួចកាលណាគេចេញមក តនឹងយើងដូចជាជាន់មុន នោះយើង និងរត់ពីមុខគេចេញទៀត