យ៉ូស្វេ 8:4-10 KHOV

4 ដោយ​បង្គាប់​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ទៅ​បង្កប់​ខ្លួន នៅ​ខាង​ក្រោយ​ទី​ក្រុង កុំ​ឲ្យ​នៅ​ឆ្ងាយ​ពី​ទី​ក្រុង​ពេក​ឡើយ ត្រូវ​ឲ្យ​ប្រុង‌ប្រៀប​ជា​ស្រេច​ទាំង​អស់​គ្នា

5 ឯ​អញ និង​ពួក​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ យើង​នឹង​ចូល​ទៅ​ជិត​ទី​ក្រុង រួច​កាល​ណា​គេ​ចេញ​មក ត​នឹង​យើង​ដូច​ជា​ជាន់​មុន នោះ​យើង និង​រត់​ពី​មុខ​គេ​ចេញ​ទៀត

6 ដូច្នេះ គេ​នឹង​ចេញ​មក​ដេញ​តាម​យើង ទាល់​តែ​យើង​បាន​ទាញ​នាំ​គេ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង​ទៅ គេ​នឹង​គិត​ថា យើង​រត់​ពី​មុខ​គេ​ទៅ ដូច​ជាន់​មុន​ទៀត ដោយ​យើង​រត់​ពី​មុខ​គេ​ទៅ​យ៉ាង​នោះ

7 នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ក្រោក​ឡើង ពី​កន្លែង​ដែល​បង្កប់​ខ្លួន​នោះ ចូល​ទៅ​ចាប់​យក​ទី​ក្រុង​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រគល់​ក្រុង​នោះ មក​ក្នុង​កណ្តាប់​ដៃ​ឯង

8 រួច​កាល​ណា​ឯង​រាល់​គ្នា​យក​បាន​ទី​ក្រុង​ហើយ នោះ​ត្រូវ​ឲ្យ​បង្កាត់​ភ្លើង​ដុត​ឡើង ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ មើល អញ​បាន​បង្គាប់​ឯង​រាល់​គ្នា​ហើយ

9 យ៉ូស្វេ​ក៏​ចាក់​គេ​ឲ្យ​ទៅ ហើយ​គេ​នាំ​គ្នា​ទៅ​បង្កប់​ខ្លួន នៅ​កណ្តាល​ទាំង​សង​ខាង​នៃ​បេត-អែល និង​អៃយ គឺ​នៅ​ខាង​លិច​ក្រុង​អៃយ តែ​លោក​ស្នាក់​នៅ​កណ្តាល​ពួក​ជន​ក្នុង​យប់​នោះ​វិញ។

10 លុះ​ថ្ងៃ​ស្អែក​ឡើង កាល​ទើប​នឹង​ភ្លឺ​ស្រាងៗ នោះ​យ៉ូស្វេ​លោក​ត្រួត‌ត្រា​មើល​បណ្តា​ទ័ព រួច​លោក និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល ក៏​នាំ​មុខ​គេ​ឡើង​ទៅ​ឯ​ក្រុង​អៃយ