1 ឯពួកស្តេចទាំងប៉ុន្មាន ដែលនៅខាងលិចទន្លេយ័រដាន់ ក្នុងស្រុកភ្នំ និងស្រុកទំនាប ក្បែរសមុទ្រធំ ទល់មុខនឹងភ្នំល្បាណូន គឺជាស្តេចសាសន៍ហេត សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស កាលបានឮ
2 នោះគេក៏ប្រមូលគ្នាទាំងអស់ ដើម្បីច្បាំងនឹងយ៉ូស្វេ ហើយនឹងសាសន៍អ៊ីស្រាអែល ដោយស្រុះចិត្តគ្នា។
3 តែឯពួកទីក្រុងគីបៀន កាលគេបានឮពីការដែលយ៉ូស្វេបានធ្វើដល់ក្រុងយេរីខូរ និងក្រុងអៃយ
4 នោះគេក៏ប្រព្រឹត្តដោយឧបាយកល ក្លែងខ្លួនធ្វើជារាជទូតចូលមកមានទាំងបាវចាស់ៗ ដាក់ផ្ទុកលើលាគេ និងថង់ស្បែកសំរាប់ស្រាទំពាំងបាយជូរ ជាថង់ស្បែកចាស់ហើយធ្លាយបានចងខ្ជឹបវិញផង
5 ក៏ពាក់ស្បែកជើងកញ្ចាស់ប៉ះយ៉ាងញឹក ហើយស្លៀកពាក់កញ្ចាស់ផង ឯនំបុ័ងដែលយកមកសំរាប់បរិភោគតាមផ្លូវ នោះសុទ្ធតែស្វិត ហើយដុះផ្សិតអស់រលីង