24 គេក៏ឆ្លើយតបថា គឺដោយព្រោះមានគេប្រាប់មកយើងខ្ញុំប្របាទជាប្រាកដថា ព្រះយេហូវ៉ា ជាព្រះនៃលោក ទ្រង់បានបង្គាប់មកលោកម៉ូសេ ជាអ្នកបំរើទ្រង់ ឲ្យចែកស្រុកនេះទាំងអស់ដល់លោករាល់គ្នា ហើយបំផ្លាញពួកអ្នកស្រុកនេះទាំងអស់ ពីមុខលោកចេញ ហេតុនោះបានជាយើងខ្ញុំបានប្រព្រឹត្តយ៉ាងដូច្នេះ ដោយនឹកភ័យខ្លាចនឹងជីវិតយើងខ្ញុំជាខ្លាំង ដោយព្រោះលោករាល់គ្នា
25 ឥឡូវនេះ មើលយើងខ្ញុំនៅក្នុងកណ្តាប់ដៃរបស់លោកហើយ សូមប្រព្រឹត្តនឹងយើងខ្ញុំតាមដែលលោកគិតថាស្រួល ហើយត្រឹមត្រូវចុះ
26 យ៉ូស្វេក៏ធ្វើដូច្នោះនឹងគេ ព្រមទាំងដោះគេឲ្យរួចចេញពីកណ្តាប់ដៃនៃពួកកូនចៅអ៊ីស្រាអែល ដើម្បីមិនឲ្យគេត្រូវស្លាប់ឡើយ
27 នៅថ្ងៃនោះឯង យ៉ូស្វេបានដំរូវគេឲ្យធ្វើជាពួកអ្នកកាប់ឧស ហើយរែកទឹកដល់ពួកជំនុំ និងសំរាប់អាសនានៃព្រះយេហូវ៉ា នៅគ្រប់កន្លែងណាដែលទ្រង់សព្វព្រះហឫទ័យចង់រើស ដរាបដល់សព្វថ្ងៃនេះ។