18 នោះខ្ញុំក៏ងើបភ្នែកឡើង មើលទៅឃើញស្នែង៤
19 នោះខ្ញុំសួរទេវតា ដែលពោលនឹងខ្ញុំថា នេះតើជាអ្វី នោះទេវតាប្រាប់ខ្ញុំថា នេះគឺជាស្នែងទាំងប៉ុន្មានដែលបានកំចាត់កំចាយពួកយូដា ពួកអ៊ីស្រាអែល និងពួកក្រុងយេរូសាឡិម
20 រួចព្រះយេហូវ៉ាទ្រង់ឲ្យខ្ញុំឃើញជាងដែក៤នាក់
21 ខ្ញុំក៏សួរថា អ្នកទាំងនេះមកធ្វើអី ទេវតាប្រាប់ថា គឺស្នែងទាំងនេះដែលកំចាត់កំចាយពួកយូដា ដល់ម៉្លេះបានជាឥតមានអ្នកណាងើបក្បាលឡើងទៀត តែពួកនេះបានមក ដើម្បីបំភ័យគេ ហើយវាយទំលាក់ស្នែងរបស់សាសន៍ដទៃ ដែលបានលើកស្នែងនេះទាស់នឹងស្រុកយូដា ដើម្បីនឹងកំចាត់កំចាយគេទៅ។