សាការី 10:9-12 KHOV

9 អញ​នឹង​សាប‌ព្រោះ​គេ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​គេ​នឹង​នឹក​ចាំ​ពី​អញ​នៅ​ក្នុង​ស្រុក​ឆ្ងាយ គេ​នឹង​នៅ​ជា​មួយ​នឹង​ពួក​កូន​ចៅ ហើយ​នឹង​ត្រឡប់​មក​វិញ

10 អញ​នឹង​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ម្តង​ទៀត ហើយ​កៀរ​ប្រមូល​គេ ចេញ​ពី​ស្រុក​អាស‌ស៊ើរ​អញ​នឹង​នាំ​គេ​មក​ឯ​ស្រុក​កាឡាត និង​ស្រុក​ល្បាណូន ដល់​ទៅ​រក​កន្លែង​ល្មម​ឲ្យ​គេ​អាស្រ័យ​នៅ​គ្មាន

11 ទ្រង់​នឹង​ធ្វើ​ទុក្ខ​ដល់​សមុទ្រ ហើយ​នឹង​វាយ​រលក​ទាំង​ប៉ុន្មាន នោះ​អស់​ទាំង​ទី​ជំរៅ​របស់​ទន្លេ​ធំ នឹង​រីង​ស្ងួត​ទៅ សេចក្ដី​អំនួត​របស់​សាសន៍​អាស‌ស៊ើរ​នឹង​ត្រូវ​ទំលាក់​ចុះ ហើយ​ដំបង​រាជ្យ​របស់​សាសន៍​អេស៊ីព្ទ​នឹង​ទៅ​បាត់​ទៅ

12 អញ​នឹង​ចំរើន​កំឡាំង​គេ​ក្នុង​ព្រះ‌យេហូវ៉ា ហើយ​គេ​នឹង​ដើរ​ចុះ​ឡើង ដោយ​នូវ​ព្រះ‌នាម​ទ្រង់ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។