សាការី 11:14-17 KHOV

14 រួច​ខ្ញុំ​ក៏​បំបាក់​ដំបង​របស់​ខ្ញុំ​មួយ​ទៀត ដែល​ឈ្មោះ​ថា «សម្ពន្ធ» នោះ​បង់ ដើម្បី​នឹង​ផ្តាច់​សេចក្ដី​មេត្រី​គ្នា​របស់​ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល​ចេញ។

15 ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​ឲ្យ​ឯង​យក​គ្រឿង​ប្រដាប់​របស់​អ្នក​គង្វាល​ល្ងី‌ល្ងើ​ម្តង​ទៀត

16 ដ្បិត​មើល អញ​នឹង​ឲ្យ​មាន​អ្នក​គង្វាល​១ កើត​ឡើង​ក្នុង​ស្រុក​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ចៀម ដែល​វង្វេង​បាត់​ឡើយ ក៏​មិន​ព្រម​ទៅ​រក​ណា​ដែល​ខ្ចាត់​ខ្ចាយ ឬ​រុំ​អប​ណា​ដែល​ភ្លាត់​បាក់ ឬ​ឃ្វាល​ណា​ដែល​នៅ​ជាប់​តាម​ហ្វូង​ផង គឺ​នឹង​ស៊ី​សាច់​សត្វ​ណា​ដែល​ធាត់ៗ ហើយ​ហែក​ក្រចក​ជើង​វា​វិញ

17 វេទនា​ដល់​អ្នក​គង្វាល​ចោល‌ម្សៀត ដែល​គេ​បោះ‌បង់​ចោល​ហ្វូង​ចៀម ដ្បិត​នឹង​មាន​ដាវ​ធ្លាក់​មក​ត្រូវ​ដៃ ហើយ​ត្រូវ​ភ្នែក​ស្តាំ​របស់​អ្នក​នោះ ដៃ​នោះ​នឹង​ស្វិត​ជ្រីវ​អស់​ទៅ ហើយ​ភ្នែក​ស្តាំ​នឹង​ត្រូវ​ងងឹត​សូន្យ។