3 មានឮសំឡេងពួកគង្វាលទ្រហោយំ សេចក្ដីរុងរឿងរបស់គេបានត្រូវបំផ្លាញ ក៏ឮសំឡេងស្រែកគ្រហឹមនៃសិង្ហស្ទាវ ដ្បិតសេចក្ដីអំនួតរបស់ទន្លេយ័រដាន់បានត្រូវខូចបង់ទៅ។
4 ព្រះយេហូវ៉ា ជាព្រះនៃខ្ញុំ ទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរឃ្វាលហ្វូងចៀមដែលសំរាប់សំឡាប់
5 ជាហ្វូងដែលពួកអ្នកទិញក៏សំឡាប់ទៅ ឥតរាប់ខ្លួនជាមានទោសឡើយ ហើយពួកអ្នកដែលលក់វាក៏ថា សូមឲ្យព្រះយេហូវ៉ាប្រកបដោយព្រះពរ ដ្បិតខ្ញុំបានមានឡើង ហើយទាំងពួកគង្វាលក៏មិនប្រណីដល់វាដែរ
6 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងមិនប្រណីដល់ពួកអ្នកនៅក្នុងស្រុកទៀតឡើយ មើល អញនឹងប្រគល់គ្រប់ទាំងប្រុសៗ ទៅក្នុងកណ្តាប់ដៃនៃអ្នកជិតខាងខ្លួន ហើយទៅក្នុងកណ្តាប់ដៃនៃស្តេចរបស់ខ្លួនដែរ ពួកទាំងនោះនឹងវាយស្រុក ហើយអញមិនព្រមប្រោសឲ្យរួចដែរ
7 ដូច្នេះ ខ្ញុំក៏ឃ្វាលហ្វូងចៀមដែលសំរាប់សំឡាប់ ដែលពិតជាចៀមវេទនាបំផុតក្នុងហ្វូង ខ្ញុំក៏យកដំបង២មក ដំបងមួយខ្ញុំឲ្យឈ្មោះថា «លំអ» មួយទៀតឲ្យឈ្មោះថា «សម្ពន្ធ» ហើយខ្ញុំក៏ឃ្វាលហ្វូងចៀមទៅ
8 ក្នុងមួយខែ ខ្ញុំបានបណ្តេញអ្នកគង្វាលអស់៣នាក់ ពីព្រោះចិត្តខ្ញុំធុញថប់នឹងគេ ហើយចិត្តគេក៏ខ្ពើមខ្ញុំដែរ។
9 នោះខ្ញុំក៏និយាយថា អញលែងឃ្វាលឯងរាល់គ្នាហើយ ណាដែលស្លាប់ ឲ្យស្លាប់ចុះ ណាដែលត្រូវវិនាស ឲ្យវិនាសចុះ ហើយណាដែលសល់នៅ នោះឲ្យវាហែកគ្នាស៊ីទៅ