សាការី 11:9-15 KHOV

9 នោះ​ខ្ញុំ​ក៏​និយាយ​ថា អញ​លែង​ឃ្វាល​ឯង​រាល់​គ្នា​ហើយ ណា​ដែល​ស្លាប់ ឲ្យ​ស្លាប់​ចុះ ណា​ដែល​ត្រូវ​វិនាស ឲ្យ​វិនាស​ចុះ ហើយ​ណា​ដែល​សល់​នៅ នោះ​ឲ្យ​វា​ហែក​គ្នា​ស៊ី​ទៅ

10 ខ្ញុំ​ក៏​យក​ដំបង​របស់​ខ្ញុំ​ដែល​មាន​ឈ្មោះ «លំអ» មក​កាច់​បំបាក់ ដើម្បី​នឹង​ផ្តាច់​សេចក្ដី​សញ្ញា​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​តាំង​នឹង​ជន‌ជាតិ​ទាំង‌ឡាយ

11 សេចក្ដី​សញ្ញា​នោះ​ក៏​ត្រូវ​ដាច់​នៅ​ថ្ងៃ​នោះ​ឯង យ៉ាង​នោះ ពួក​វេទនា​បំផុត ក្នុង​ហ្វូង​ដែល​ស្តាប់​តាម​ខ្ញុំ គេ​បាន​ដឹង​ថា​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

12 នោះ​ខ្ញុំ​និយាយ​នឹង​គេ​ថា បើ​ឯង​រាល់​គ្នា​ឃើញ​ថា​ល្អ នោះ​សូម​ឲ្យ​ឈ្នួល​មក​អញ ពុំ​នោះ កុំ​រវល់​អី ដូច្នេះ គេ​ក៏​ថ្លឹង​ប្រាក់​៣០​ដួង​សំរាប់​ជា​ឈ្នួល​របស់​ខ្ញុំ

13 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក​ខ្ញុំ​ថា ចូរ​បោះ​ប្រាក់​នោះ​ឲ្យ​ដល់​ជាង​ស្មូន​ចុះ គឺ​ជា​ដំឡៃ​យ៉ាង​ល្អ ដែល​គេ​បាន​កាត់​ថ្លៃ​ដល់​ខ្ញុំ នោះ​ខ្ញុំ​ក៏​យក​ប្រាក់​៣០​ដួង​នោះ ទៅ​បោះ​ឲ្យ​ជាង​ស្មូន​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

14 រួច​ខ្ញុំ​ក៏​បំបាក់​ដំបង​របស់​ខ្ញុំ​មួយ​ទៀត ដែល​ឈ្មោះ​ថា «សម្ពន្ធ» នោះ​បង់ ដើម្បី​នឹង​ផ្តាច់​សេចក្ដី​មេត្រី​គ្នា​របស់​ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល​ចេញ។

15 ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​ឲ្យ​ឯង​យក​គ្រឿង​ប្រដាប់​របស់​អ្នក​គង្វាល​ល្ងី‌ល្ងើ​ម្តង​ទៀត