សាការី 13:1-5 KHOV

1 នៅ​ថ្ងៃ​នោះ នឹង​មាន​ក្បាល​ទឹក​មួយ​បើក​ឡើង​សំរាប់​ពួក​វង្ស​ដាវីឌ និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ជំរះ​អំពើ​បាប និង​សេចក្ដី​សៅ‌ហ្មង

2 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ អញ​នឹង​កាត់​ឈ្មោះ​អស់​ទាំង​រូប​ព្រះ​ឲ្យ​សូន្យ​ចេញ​ពី​ស្រុក​ទៅ ឥត​មាន​អ្នក​ណា​នឹក​ចាំ​ត​ទៅ​ទៀត​ឡើយ ហើយ​អញ​នឹង​ធ្វើ​ឲ្យ​ពួក​ហោរា និង​វិញ្ញាណ​អសោច​ចេញ​ផុត​ពី​ស្រុក​ដែរ

3 គ្រា​នោះ បើ​អ្នក​ណា​នឹង​នៅ​តែ​ទាយ​ទៀត នោះ​ទាំង​ឪពុក​ម្តាយ​ដែល​បាន​បង្កើត​អ្នក​នោះ​មក នឹង​ប្រាប់​ថា ឯង​មិន​ត្រូវ​រស់​ទៀត​ទេ ពី​ព្រោះ​ឯង​ពោល​ពាក្យ​កុហក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដូច្នេះ ឪពុក​ម្តាយ​ដែល​បាន​បង្កើត​អ្នក​នោះ​មក នឹង​ចាក់​ទំលុះ​កូន ក្នុង​កាល​ដែល​ទាយ​នោះ

4 នៅ​ថ្ងៃ​នោះ ពួក​ហោរា​នឹង​មាន​សេចក្ដី​ខ្មាស​ចំពោះ​ការ​ជាក់​ស្តែង​របស់​គេ​រៀង​ខ្លួន ក្នុង​កាល​ដែល​ទាយ​នោះ គេ​នឹង​មិន​គ្រលុំ​ខ្លួន ដោយ​អាវ​មាន​រោម ដើម្បី​បញ្ឆោត​មនុស្ស​ទៀត​ទេ

5 គឺ​អ្នក​នោះ​នឹង​ថា ខ្ញុំ​មិន​មែន​ជា​ហោរា​ទេ ខ្ញុំ​ជា​អ្នក​ធ្វើ​ស្រែ​វិញ ដ្បិត​ខ្ញុំ​បាន​ជាប់​ជា​បាវ​គេ​តាំង​ពី​ក្មេង​មក