សាការី 14:1-4 KHOV

1 មើល ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​នឹង​មក​ដល់ ជា​វេលា​ដែល​គេ​នឹង​ចាប់​របឹប​ជា​របស់​ផង​ឯង ចែក​គ្នា​នៅ​កណ្តាល​ឯង

2 ដ្បិត​អញ​នឹង​ប្រមូល​អស់​ទាំង​សាសន៍​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម គេ​នឹង​ចាប់​យក​ទី​ក្រុង​បាន ព្រម​ទាំង​ប្លន់​ផ្ទះ​ទាំង​ប៉ុន្មាន ហើយ​កំហែង​ចិត្ត​ពួក​ស្រីៗ​ផង នោះ​ពួក​អ្នក​ក្រុង​ពាក់​កណ្តាល​នឹង​ត្រូវ​នាំ​ចេញ​ទៅ​ជា​ឈ្លើយ តែ​បណ្តា‌ជន​ដែល​សល់​នៅ នឹង​មិន​ត្រូវ​ឃ្លាត​ចេញ​ពី​ទី​ក្រុង​ទេ

3 គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ចេញ​ទៅ​ច្បាំង​នឹង​សាសន៍​ទាំង​នោះ ដូច​កាល​នៅ​ថ្ងៃ​ចំបាំង​ដែល​ទ្រង់​បាន​ច្បាំង​នឹង​គេ​ដែរ

4 នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​ទ្រង់​នឹង​ជាន់​លើ​ភ្នំ​ដើម​អូលីវ ដែល​នៅ​ប្រឈម​នឹង​ក្រុង​យេរូ‌សាឡិម​ខាង​កើត ហើយ​ភ្នំ​ដើម​អូលីវ​នឹង​ត្រូវ​ពុះ​ញែក​ជា​២ នៅ​ចំ​ពាក់​កណ្តាល ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច បង្កើត​ឲ្យ​មាន​ចន្លោះ​យ៉ាង​ធំ ភ្នំ​មួយ​ចំហៀង​នឹង​ញែក​ទៅ​ទិស​ខាង​ជើង ហើយ​១​ចំហៀង​ទៀត​ទៅ​ទិស​ខាង​ត្បូង