សាការី 14:10-16 KHOV

10 ស្រុក​ទាំង​មូល​ចាប់​តាំង​ពី​កេបា រហូត​ដល់​រីម៉ូន ខាង​ត្បូង​ក្រុង​យេរូ‌សាឡិម នឹង​ត្រឡប់​ទៅ​ដូច​ជា​ស្រុក​វាល នោះ​ក្រុង​យេរូ‌សាឡិម​នឹង​បាន​ដំកើង​ឡើង ហើយ​នឹង​នៅ​កន្លែង​ធម្មតា​ចាប់​តាំង​ពី​ទ្វារ​បេន‌យ៉ា‌មីន រហូត​ទៅ​ដល់​កន្លែង​ទ្វារ​ដំបូង និង​ទ្វារ​ជ្រុង​កំផែង ហើយ​ពី​ប៉ម​ហាណានាល រហូត​ដល់​ធុង​ឃ្នាប​របស់​ស្តេច

11 ក៏​នឹង​មាន​មនុស្ស​អាស្រ័យ​នៅ ហើយ​នឹង​គ្មាន​សេចក្ដី​បណ្តាសា​ទៀត គឺ​ក្រុង​យេរូ‌សាឡិម​នឹង​នៅ​ដោយ​សុខ‌សាន្ត​វិញ។

12 ព្រះ‌យេហូវ៉ា​នឹង​វាយ​អស់​ទាំង​សាសន៍ ដែល​បាន​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ដោយ​សេចក្ដី​វេទនា​យ៉ាង​នេះ គឺ​សាច់​គេ​នឹង​រោយ‌រៀវ​ទៅ កំពុង​ដែល​គេ​ឈរ​នៅ ភ្នែក​គេ​នឹង​រោយ‌រៀវ​ទៅ នៅ​ក្នុង​រង្វង់​ភ្នែក អណ្តាត​គេ​នឹង​រោយ‌រៀវ​ទៅ នៅ​ក្នុង​មាត់​គេ​ដែរ

13 នៅ​ថ្ងៃ​នោះ នឹង​មាន​ការ​ចលាចល​ជា​ធំ ដែល​មាន​មក​ពី​ព្រះ‌យេហូវ៉ា កើត​ឡើង​នៅ​កណ្តាល​គេ គ្រប់​គ្នា​នឹង​ចាប់​យក​អ្នក​ជិត​ខាង​ខ្លួន ហើយ​នឹង​លើក​ដៃ​ឡើង​ទាស់​នឹង​អ្នក​ជិត​ខាង​រៀង​ខ្លួន

14 ឯ​ពួក​យូដា​គេ​នឹង​ច្បាំង​ត្រង់​ក្រុង​យេរូ‌សាឡិម ហើយ​ទ្រព្យ‌សម្បត្តិ​នៃ​គ្រប់​សាសន៍​ជុំវិញ នឹង​បាន​ប្រមូល​គ្នា គឺ​មាស ប្រាក់ និង​សំលៀក‌បំពាក់​យ៉ាង​សន្ធឹក

15 ឯ​សេចក្ដី​វេទនា​របស់​សេះ លា​កាត់ អូដ្ឋ លា និង​សត្វ​ទាំង​អស់ ដែល​នៅ​ក្នុង​ទី​បោះ​ទ័ព នឹង​បាន​ដូច្នោះ​ដែរ គឺ​ដូច​ជា​អាសន្ន‌រោគ។

16 រួច​មក អស់​អ្នក​សល់​នៅ​ពី​គ្រប់​សាសន៍​ដែល​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម គេ​នឹង​ឡើង​មក​រាល់​តែ​ឆ្នាំ ដើម្បី​ថ្វាយ‌បង្គំ​មហា‌ក្សត្រ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ក៏​នឹង​កាន់​រក្សា​បុណ្យ​បារាំ