16 រួចមក អស់អ្នកសល់នៅពីគ្រប់សាសន៍ដែលមកច្បាំងនឹងក្រុងយេរូសាឡិម គេនឹងឡើងមករាល់តែឆ្នាំ ដើម្បីថ្វាយបង្គំមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ក៏នឹងកាន់រក្សាបុណ្យបារាំ
17 ដូច្នេះ ក្នុងអស់ទាំងគ្រួសារនៅផែនដី បើមានណាដែលមិនឡើងទៅឯក្រុងយេរូសាឡិមដើម្បីថ្វាយបង្គំមហាក្សត្រ គឺព្រះយេហូវ៉ានៃពួកពលបរិវារទេ នោះនឹងគ្មានភ្លៀងធ្លាក់មកលើគេឡើយ
18 បើសាសន៍អេស៊ីព្ទមិនឡើងទៅ គឺមិនមកសោះ នោះនឹងគ្មានភ្លៀងធ្លាក់មកលើគេ ហើយនឹងមានសេចក្ដីវេទនា ដែលព្រះយេហូវ៉ា ទ្រង់នឹងប្រើវាយអស់ទាំងសាសន៍ ដែលមិនឡើងទៅធ្វើបុណ្យបារាំ
19 នេះហើយជាសេចក្ដីវាយផ្ចាល ដល់ពួកសាសន៍អេស៊ីព្ទ ហើយជាសេចក្ដីវាយផ្ចាល ដល់អស់ទាំងសាសន៍ ដែលមិនឡើងមកធ្វើបុណ្យបារាំនោះ។
20 នៅថ្ងៃនោះ នឹងមានសេចក្ដីចារឹកទុក នៅនាចង្ក្រង់សេះថា «បរិសុទ្ធដល់ព្រះយេហូវ៉ា» ហើយថ្លាងទាំងប៉ុន្មាននៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នឹងដូចជាចានដែលនៅមុខអាសនាដែរ
21 អើ គ្រប់ទាំងភាជនៈនៅក្រុងយេរូសាឡិម ហើយនៅស្រុកយូដា នឹងបានបរិសុទ្ធដល់ព្រះយេហូវ៉ានៃពួកពលបរិវារទាំងអស់ អស់ពួកអ្នកដែលមកថ្វាយយញ្ញបូជា គេនឹងយកភាជនៈទាំងនោះ សំរាប់ស្ងោរដង្វាយយញ្ញបូជា ហើយនៅថ្ងៃនោះ នឹងគ្មានសាសន៍កាណានណា នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារទៀតឡើយ។:៚