សាការី 14:17-21 KHOV

17 ដូច្នេះ ក្នុង​អស់​ទាំង​គ្រួសារ​នៅ​ផែនដី បើ​មាន​ណា​ដែល​មិន​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ដើម្បី​ថ្វាយ‌បង្គំ​មហា‌ក្សត្រ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទេ នោះ​នឹង​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​គេ​ឡើយ

18 បើ​សាសន៍​អេស៊ីព្ទ​មិន​ឡើង​ទៅ គឺ​មិន​មក​សោះ នោះ​នឹង​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​គេ ហើយ​នឹង​មាន​សេចក្ដី​វេទនា ដែល​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ប្រើ​វាយ​អស់​ទាំង​សាសន៍ ដែល​មិន​ឡើង​ទៅ​ធ្វើ​បុណ្យ​បារាំ

19 នេះ​ហើយ​ជា​សេចក្ដី​វាយ‌ផ្ចាល ដល់​ពួក​សាសន៍​អេស៊ីព្ទ ហើយ​ជា​សេចក្ដី​វាយ‌ផ្ចាល ដល់​អស់​ទាំង​សាសន៍ ដែល​មិន​ឡើង​មក​ធ្វើ​បុណ្យ​បារាំ​នោះ។

20 នៅ​ថ្ងៃ​នោះ នឹង​មាន​សេចក្ដី​ចារឹក​ទុក នៅ​នា​ចង្ក្រង់​សេះ​ថា «បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា» ហើយ​ថ្លាង​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នឹង​ដូច​ជា​ចាន​ដែល​នៅ​មុខ​អាសនា​ដែរ

21 អើ គ្រប់​ទាំង​ភាជនៈ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​នៅ​ស្រុក​យូដា នឹង​បាន​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទាំង​អស់ អស់​ពួក​អ្នក​ដែល​មក​ថ្វាយ​យញ្ញ‌បូជា គេ​នឹង​យក​ភាជនៈ​ទាំង​នោះ សំរាប់​ស្ងោរ​ដង្វាយ​យញ្ញ‌បូជា ហើយ​នៅ​ថ្ងៃ​នោះ នឹង​គ្មាន​សាសន៍​កាណាន​ណា នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទៀត​ឡើយ។:៚