សាការី 2:1-7 KHOV

1 ខ្ញុំ​ក៏​ងើប​ភ្នែក​ឡើង​ក្រឡេក​មើល​ទៅ ឃើញ​មនុស្ស​ដែល​កាន់​ខ្សែ​រង្វាស់​នៅ​ដៃ

2 ខ្ញុំ​បាន​សួរ​ថា តើ​អញ្ជើញ​ទៅ​ឯ​ណា​ហ្នឹង អ្នក​នោះ​ឆ្លើយ​មក​ខ្ញុំ​ថា ទៅ​វាស់​ក្រុង​យេរូ‌សាឡិម ដើម្បី​ឲ្យ​ដឹង​ទទឹង និង​បណ្តោយ​នៃ​ទី​ក្រុង​ជា​ប៉ុន្មាន

3 នោះ​ឃើញ​ទេវតា​ដែល​ពោល​នឹង​ខ្ញុំ​ក៏​ចេញ​ទៅ ហើយ​ទេវតា​១​ទៀត​បាន​មក​ជួប​គ្នា

4 ដោយ​ប្រាប់​ថា ចូរ​រត់​ទៅ​ប្រាប់​មនុស្ស​កំឡោះ​នោះ​ថា ក្រុង​យេរូ‌សាឡិម​នឹង​មាន​មនុស្ស​អាស្រ័យ​នៅ ដូច​ជា​នៅ​អស់​ទាំង​ភូមិ​ដែល​ឥត​មាន​កំផែង ដោយ​ព្រោះ​មាន​មនុស្ស និង​សត្វ​យ៉ាង​សន្ធឹក​នៅ​ក្នុង​នោះ

5 ដ្បិត​អញ​នឹង​បាន​ជា​កំផែង​ភ្លើង​ដល់​ទី​ក្រុង​នៅ​ព័ទ្ធ​ជុំវិញ ហើយ​នឹង​ជា​សិរី‌ល្អ​នៅ​កណ្តាល​នេះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

6 ហឺយៗ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​រត់​ចេញ​ពី​ស្រុក​ខាង​ជើង​មក ដ្បិត​អញ​បាន​បែង‌ចែក​ឯង​រាល់​គ្នា​ទៅ​ដូច​ជា​ខ្យល់​ទាំង​៤​នៅ​លើ​អាកាស នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

7 ហឺយ ពួក​ស៊ីយ៉ូន ដែល​នៅ​ជា​មួយ​នឹង​កូន​ស្រី​ក្រុង​បាប៊ីឡូន​អើយ ចូរ​ដោះ​ខ្លួន​ឲ្យ​រួច​ចុះ