1 រួចមកទេវតានោះ ក៏បង្ហាញឲ្យខ្ញុំឃើញយេសួរ ជាសំដេចសង្ឃ ឈរនៅចំពោះទេវតានៃព្រះយេហូវ៉ា មានអារក្សសាតាំងឈរនៅខាងស្តាំលោក ដើម្បីតវ៉ានឹងលោក
2 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងសាតាំងថា ម្នាលសាតាំង ព្រះយេហូវ៉ាទ្រង់បន្ទោសឯង អើ ព្រះយេហូវ៉ាដែលបានរើសក្រុងយេរូសាឡិម ទ្រង់ស្តីបន្ទោសដល់ឯងនេះ តើមិនមែនជាកន្ទុយឧស ដែលបានកញ្ឆក់យកចេញពីភ្លើងទេឬ
3 រីឯយេសួរ លោកកំពុងឈរនៅចំពោះទេវតាទាំងស្លៀកពាក់កខ្វក់
4 ទ្រង់ក៏បង្គាប់ដល់ពួកដែលឈរនៅចំពោះទ្រង់ថា ចូរដោះសំលៀកបំពាក់កខ្វក់ពីលោកចេញ រួចទ្រង់មានព្រះបន្ទូលដល់លោកថា មើល អញបានលើកចោលអំពើទុច្ចរិតពីឯងចេញហើយ អញនឹងប្រដាប់ខ្លួនឯង ដោយសំលៀកបំពាក់ដ៏រុងរឿងវិញ
5 នោះខ្ញុំក៏ទូលថា សូមឲ្យគេបំពាក់ក្បាំងស្អាត នៅលើក្បាលលោកផង ដូច្នេះ គេក៏បំពាក់ក្បាំងស្អាត នៅលើក្បាលលោក ព្រមទាំងប្រដាប់កាយឲ្យផង មានទាំងទេវតានៃព្រះយេហូវ៉ាឈរនៅទីនោះដែរ។
6 ឯទេវតានៃព្រះយេហូវ៉ា ក៏ធ្វើបន្ទាល់យ៉ាងមុតមាំនឹងយេសួរថា